នៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស ភាគទី២ ដែលបានបោះពុម្ពឡើងពុទ្ធសាសនបណ្ឌិត្យកាលពីឆ្នាំ ព.ស ២៤៩៤ នោះ បាននិយាយទៅព្រះរាជពិធីការ«ឡើងអ្នកតា»ទុកមកថា ព្រះរាជាទ្រង់ធ្វើពិធីនេះគ្រប់ឆ្នាំ ជាការចាត់ចែងបុណ្យលៀង«អ្នកតា» និងនៅបានពោលបន្ដទៀតថា ប្រជាជនទូទៅក៏ធ្វើពិធីនេះដែរ ដោយហៅថា «លេងអារក្ស»។
ពាក្យថា «អ្នកតា» នៅក្នុងព្រះរាជពិធីចាស់ ហៅពេញពាក្យថា «អ្នកតា» ខ្មែរសម័យបុរាណសរសេរអក្សរ ត-ដ ដូចគ្នា ដូច្នេះពាក្យថា តា ហៅពេញតួថា «ទេពយតា» ឬ «ទេវតា»។
ពាក្យថា «ឡើង» គឺបានន័យថាទៅខាងលើ, ពីក្រោមទៅលើ (ទីទៃពីចុះ) ឬក៏ន័យម្យ៉ាងទៀតថា ម្ចាស់នគរចំណុះត្រូវបញ្ជូន សួយសាអាករដល់នគរជាម្ចាស់អាណាព្យាបាលរបស់ខ្លួន។ ពាក្យឡើងអ្នកតានេះ គឺការថ្វាយរាជបណ្ដាការជំពោះទេវតា គង់នឹងបានដល់គោលការណ៍ព្រះពុទ្ធសាសនា ដែលថាទេវតាព្លីក៏មិនដឹង!។
ពាក្យថា «អារក្ស» ជនជាតិថៃហៅថា ទេពារក្ស គឺជាទេវតាដែលរក្សារបស់អ្វីណាមួយ ដូចជារក្សាដើមឈើធំ, រក្សាព្រៃឈើធំ, រក្សាព្រៃ ជាដើម។
ការធ្វើពិធីនេះប្រកបដោយអ្នកបញ្ចូលរូបផង អ្នកនោះជាអ្នកដែលមានលទ្ធភាពពិសេសម្យ៉ាង ដែលអាចអញ្ជើញវិញ្ញាណរបស់ ទេពនានាឱ្យចូលមកសណ្ឋិតក្នុងខ្លួនបាន មានសមត្ថភាពនិយាយនៅក្នុងនាមទេពបាន នៅពេលដែលទេពចូលសណ្ឋិតក្នុងខ្លួនហើយ។ នៅពេលបញ្ចូលរូបនេះ ច្រើនមានភ្លេងលេងកំដរនៅពេលដែលចូលក៏លេងភ្លេងឱ្យរាំឱ្យសប្បាយ អស់លោកដែលចូលសណ្ឋិតក្នុងរូបនោះច្រើនប្រើភាសាខ្មែរជំនាន់ដើមច្រើនជាង ជារាជស័ព្ទដែលពិបាកស្ដាប់យល់ ជាស័ព្ទភាសាខ្ពស់ពេក ដូច្នេះអ្នកដែលនឹងនិយាយជាមួយអស់លោកនោះត្រូវចេះភាសាអស់លោកផងដែរ ត្រូវចេះយល់អារម្មណ៍របស់អស់លោក អស់លោកដែលចូលមកសណ្ឋិតគ្រប់អង្គនីមួយៗនោះច្រើនមានអារម្មណ៍ច្របូកច្របល់ ឆាប់ខឹងឆាប់ជា និយាយស្ដីបញ្ចើចបញ្ចើក៏ឆាប់ជាវិញងាយណាស់។
នៅក្នុងព្រះរាជពិធីនោះ ព្រះរាជាទ្រង់អនុញ្ញាតឱ្យរាជបម្រើមកធ្វើពិធីជាមួយនឹងរូបបញ្ជាន់ ព្រះអង្គមិនមកប្រថាប់ជាមួយអ្នក បញ្ចូលរូបផ្ទាល់ព្រះអង្គ ដូចអ្នកស្រុក អ្នកភូមឡើយ។ តាមអត្ថបទនិយាយថា អស់លោកដែលមកចូលសណ្ឋិតមានឈ្មោះ«ឃ្លាំងមឿង» , «ដំបងដែក», ដែលជាអ្នកតា ជាទេព្រ័ក្សរក្សាស្រុកទេស រក្សានគរ ប្រហែលគ្នានឹងព្រះស្យាមទេវាធិរាជរបស់ ថៃដែរ។ នោះបណ្ដាអស់លោកជាចៅហ្វាយស្រុក ចៅហ្វាយខេត្ដធំ ក៏លេងអារក្សបួងសួងឱ្យអ្នកតារក្សាស្រុកទេសឱ្យបានសុខ សានត្រាណ។
អស់លោកអ្នកដែលមកសណ្ឋិតលើរូបនេះ ច្រើនចូលចិត្តកាំបិត ដាវ ច្បូក ហើយចាប់កាន់កាំបិត ដាវ ឡើងរាំរំពើតរំពើនដេញខ្មោចបិសាចកាចសាហាវ ហើយដែលស្រដៀងៗគ្នាទៅនឹងការចូលមេមត់ ចូលអារក្សនៅម្ដុំស្រុក សុរិន្ទ្រដែរ។
អំពីភ្លេង និងសាច់ភ្លេងដែលអានមើលហើយនោះ និយាយពីអាទិទេព ដែលស្ថិតនៅលើកំពូលភ្នំព្រះភូតេស្វរ បរមេស្វរ និងព្រះម៉ែឧម៉ាទេវី ត្រង់នេះធ្វើឱ្យសន្និដ្ឋានបានថា ប្រពៃណីនេះ ពិធីកម្មនេះទាក់ទងទៅនឹងសាសនាព្រាហ្មណ៍ ស្មេរខ្លួនឯងសិក្សាសាសនា ព្រោះដោយផ្ទាល់ពីតម្រាសាសនាប្រៀបធៀប ប៉ុន្ដែក៏មិនដឹងថានៅក្នុងឥណ្ឌាពិតប្រាកដ វិធីជីវិតរបស់អ្នកស្រុក អ្នកភូមិគេមានការចូលអារក្ស(មេមត់) ដែរ ឬក៏គ្មាននោះទេ , តែឃើញជនជាតិដែលមកនៅស្រុកយើង(ថៃ) មានមួយចំនួនខ្លះនោះក៏ចូលមេមត់ ខ្លះក៏គ្មាន ហើយធ្វើបែបព្រាវៗ ស្រពិចស្រពិលនៅឡើយ ហើយហាក់ដូចជាព្រាហ្មណ៍ ឬមិនមែនព្រាហ្មណ៍ក៏មិនដឹង។
ប៉ុន្ដែបើតាមការសន្និដ្ឋានមើលទៅ គឺថាគោរពបូជាគ្រូ ដូចជាប្រដាល់ ក៏មានការសំពះគ្រូ យីកេ ខោលល្ខោន តន្ដ្រី និងសៃយ្យសាស្ដ្រផ្សេងៗ សុទ្ធសឹងតែគោរពបូជាគ្រូ មានការសំពះគ្រូដែរ។ ជឿជាក់ថានេះគឺជាមែកធាងមួយផ្នែករបស់ ព្រហ្មញ្ញសាសនា អាចមិនមែនគម្ពីរដើមជាគោលការណ៍ទេ តែក៏ជាលទ្ធិនិកាយណាមួយដែលបានបែកសាខាចេញមកផងដែរ៕
លីសា