ក្រសួងធនធានទឹកបញ្ជាក់ថា ៖ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាមបន្តស្រកចុះ ។ មកដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ ៖
1.ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលម៉ិញ កើនឡើង ០,១៤ ម៉ែត្រ ។
2.ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ២១,៦២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម៉ែត្រ) ធៀបនឹងកម្ពស់ទឹកព្រឹកម្សិលមីញ កើនឡើង ០,០៣ ម៉ែត្រ ។
៣.ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១៥,០៦ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ) បើធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលម៉ិញ ស្រកចុះ ០,០៥ ម៉ែត្រ ៕