…ទៅដល់ទីនោះ ប្រសិនអ្នក “ក្លាហាន” អាចជិះលើខ្នងក្រពើថតរូបបាន ដោយពុំបាច់ខ្វល់ពីរឿង… សុវត្ថិភាពទេ ។
នៅ Burkina Faco ចម្ងាយពីរដ្ឋធានី Ouagadougou 30km មានភូមិតូចមួយឈ្មោះថា Bazoula ជាកន្លែងដែលមនុស្សត្រូវបានចាត់ទុកដូចជាទាយាទ នៃយុទ្ធជន Mossis ពោលគឺអ្នកដែលបានជ្រើសរើសក្រពើ Crocodylus ជាបុព្វការីរបស់ខ្លួន ។ ភូមិនេះ មានក្រពើប្រមាណ ១៥០ក្បាល រួមរស់នៅជាមួយមនុស្ស ។
ពលរដ្ឋក្នុងភូមិដឹងគុណក្រពើ លេងជាមួយវា ហើយចាត់ទុកវាដូចជាសមាជិកក្នុងគ្រួសាររបស់ខ្លួន ។ ៧០ឆ្នាំហើយ ដែលពុំមានករណីវាយប្រហារមួយពីសំណាក់ក្រពើ មកលើអ្នកភូមិទេ ។ ប្រសិនបើមានស្នាមខាំណាមួយនោះ ពួកគេបែរជាចាត់ទុកថានេះគឺជាទណ្ឌកម្មរបស់ដូនតា ពុំមែនជាការបំពារបំពានរបស់ពួកល្មូននេះទេ ។
ចំណងទាក់ទងដ៏ចម្លែកនេះ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ប៉ុន្មានឆ្នាំកន្លងមក មានភ្ញៀវទេសចរណ៍ជាច្រើនបានទៅកាន់ទីនោះ ដើម្បីទស្សនារឿងចម្លែកនេះផ្ទាល់ភ្នែក ។
នៅទីនោះភ្ញៀវទេសចរណ៍ នឹងត្រូវបានគេណែនាំឲ្យទិញមាន់១ក្បាល ដើម្បីទាក់ទាញឲ្យក្រពើងើបពីទឹក ។ អ្នកអាចថតរូបជាមួយពួកវា ប្រសិនបើ “ថ្លើមធំ” ឬក៏អាចអង្គុយពីលើខ្នងរបស់ពួកវាដូចក្មេងៗនៅភូមិនោះធ្វើ… ។
រយៈពេលថ្មីៗនេះ បរិមាណភ្លៀងនៅភូមិនោះ មានតិចតួចពេក ជាហេតុនាំឲ្យក្រពើស្ទើរពុំមានកន្លែង “ស្នាក់នៅ” ។ ពលរដ្ឋជឿថានេះជាប្រផ្នូលដែលដូនតាពួកគេចង់នាំពួកគេទៅកាន់តំបន់ដែនដីថ្មី… ៕ ចន្ទ្រា