Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លែឈើ​៦​ប្រភេទ​គួរ​បរិភោគ​ពេល​ពោះ​ទទេ ល្អ​ជាង​លេបថ្នាំ​ប៉ូវ​ទៅទៀត​

​មនុស្ស​ជាច្រើន​មាន​ទម្លាប់​បរិភោគ​ផ្លែឈើ​ភ្លាម​ក្រោយ​ពេលបាយ ដោយ​មិនដឹងថា បរិភោគ​ពេល​ពោះ​ទទេ អាចជួយ​កម្ចាត់​ជាតិពុល​, ផ្គត់ផ្គង់​ថាមពល​និង​ជំនួយ​ដំណើរការ​បញ្ចុះទម្ងន់ ។​

​ពួក​អ្នកជំនាញការ​ឲ្យ​ដឹងថា បរិភោគ​ផ្លែឈើ​ភ្លាម​ក្រោយពេល​បរិភោគ​អាហារ​ផ្សេងៗ អាច​ទប់ស្កាត់​ការ​ស្រូបយក​សារជាតិ​រ៉ែ និង​វីតាមីន​ក្នុង​ផ្លែឈើ​ចូលក្នុង​សរីរាង្គ ។​

​តាម​វេជ្ជបណ្ឌិត​ជនជាតិ​អាមេរិក​, Herbert Shelton, អ្នក​បាន​ស្រាវជ្រាវ​ពី​បញ្ហា​នេះ​, ផ្លែឈើ​មួយចំនួន​គួរ​បរិភោគ​ពេល​ពោះ​ទទេ ទើប​ផ្តល់​គុណប្រយោជន៍​ល្អ​ចំពោះ​សុខភាព​លើសពី​ថ្នាំ​ប៉ូវ​ទៅទៀត ។​

១- គី​វី​
​គី​វី​ជា​ប្រភព​ដ៏​ច្រើន​នៃ​ប៉ូ​តា​ស្យូ​ម​, ម៉ាញ៉េ​ស្យូ​ម​, វីតាមីន E និង​ជាតិ​សរសៃ ។ បរិមាណ​វីតាមីន C របស់​គី​វី នៅ​ខ្ពស់ជាង​២​ដង ប្រៀប​នឹង​ក្រូច ។​

២- ផ្លែ​ប៉ោម​
​ផ្លែ​ប៉ោម​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម និង flavonoid ជួយ​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀនធំ​, ឈឺបេះដូង និង​ស្ត្រូ​ក ។ វា​ជា​ផ្លែឈើ​ត្រូវបាន​អ្នកជំនាញការ​ទូន្មាន​គួរ​បរិភោគ​ពេល​ពោះ​ទទេ ។​

៣- ស្ត្រ​បឺ​រី​
​ស្ត្រ​បឺ​រី​ក៏​ជា​ផ្លែឈើ​មាន​បរិមាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់បំផុត ជួយ​ការពារ​សរីរាង្គ​ផុតពី​ភ្នាក់ងារ​បង្ក​មហារីក​, ទប់ស្កាត់​ជំងឺ​ស្ទះ​សរសៃឈាម និង​ពពួក​រ៉ាឌីកាល់​សេរី ។​

៤- ក្រូច​
​ទទួលទាន​ទឹកក្រូច​ច្របាច់ ២ ទៅ ៤ ផ្លែ ក្នុង​១​ថ្ងៃ​ពេល​ពោះ​ទទេ នឹង​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​, ទប់ស្កាត់ និង​ជំនួយ​ព្យាបាល​ក្រួស​តម្រង​នោះ​, ទន្ទឹម​នោះ​បន្ថយ​ហានិភ័យ​មហារីក​ពោះវៀន ។​

៥- ឪឡឹក​
​ឪឡឹក​ផ្ទុក​ដល់ ៩២% ទឹក និង​មាន glutathione ជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ ។ ឪឡឹក​ក៏​ជា​ប្រភព lycopene ដ៏​ល្អ -​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​មហារីក ។​

៦- ត្របែក និង​ល្ហុង​
​ផ្លែឈើ​ទាំង​២​នេះ ក៏​ផ្ទុក​បរិមាណ​វីតាមីន C ដ៏​ខ្ពស់ ។ ត្របែក​សម្បូរ​ជាតិ​សរសៃ និង​ជួយ​ទប់ស្កាត់​អាកា​រៈ​ទល់លាមក ។ ល្ហុង​មាន Carotene ដ៏​ច្រើន​ល្អ​បំផុត​សម្រាប់​ភ្នែក ៕ លី​សា​

×