បាតដៃមានពណ៌លឿង, ពណ៌ក្រហម ឬ ពណ៌សស្លេក… ក៏ជាសញ្ញាសុខភាពមួយដែលអ្នកមិនគួរមើលស្រាល ។
. បាតដៃមានពណ៌ក្រហម
ប្រសិនអ្នកសង្កេតឃើញបាតដៃរបស់ខ្លួនមានពណ៌ក្រហម ផ្កាឈូក ឬ ក្រហមដិតខុសប្រក្រតី នោះអាចអ្នកកំពុងកើតបញ្ហាអំពីថ្លើម និងឈាម ។ អាចជាជំងឺខ្លាញ់រុំថ្លើម ឬបរិមាណកូឡេស្តេរ៉ូលក្នុងឈាមខ្ពស់ពេក ។ រឿងនេះផ្តើមចេញពីការដែលសរសៃឈាមត្រូវយាររីក, ជួនកាលគឺដោយសារថ្លើមត្រូវរបួស ហេតុនេះបង្កើតការបាត់តុល្យភាពអ័រម៉ូន ។
. បាតដៃមានពណ៌សស្លេក
នេះជាសញ្ញាបង្ហាញថា សរីរាង្គអ្នកកំពុងត្រូវទ្រុឌទ្រោមធ្ងន់ធ្ងរ ។ អ្នកជានិច្ចកាលមានអារម្មណ៍នឿយហត់ និងបាក់កម្លាំង ។ ដោយសារការងារធ្វើឲ្យអ្នកតានតឹងខ្លាំង ហេតុនេះបណ្តាលឲ្យកើតអាការៈធុញអាហារ, រាងកាយខ្វះឈាម, បណ្តាលឲ្យខ្វះជីវជាតិ ។
. បាតដៃពណ៌លឿង
សញ្ញានេះផ្សារភ្ជាប់ជាមួយជំងឺលឿងស្បែក, អាចដោយសាររាងកាយរបស់អ្នកកំពុងជួបបញ្ហាអំពីប្រព័ន្ធថ្លើម និងប្រមាត់ ។ នេះនៅអាចជាបាតុភូតបែកជាលិកាឈាមក្រហមបង្កើតពីសារជាតិ bilirubin ស្តុកនៅថ្លើម ។ ពេលដែលសរីរាង្គលើស bilirubin អាចនាំដល់ស្ថានភាពស្ទះថ្លើម, ប្រមាត់ ។
. បាតដៃមានពណ៌ផ្កាឈូក
ពណ៌ផ្កាឈូកលើបាតដៃរបស់អ្នក ឆ្លុះបញ្ចាំងថា សរីរាង្គរបស់អ្នកកំពុងមានសុខភាពល្អ និងពុំកើតបញ្ហាណាទាំងអស់ ៕
លីសា