វត្ថុទាំងឡាយត្រូវបានច្នៃពីមាស ជារចនាបថអស្ចារ្យដែលរកឃើញក្នុងផ្នូររបស់ pharaoh Tutankhamun នឹងត្រូវបានដាក់បង្ហាញឲ្យសាធារណជនទស្សនាជាលើកដំបូង បំណងទាក់ទាញភ្ញៀវទេសចរណ៍ផង។
តាម Mirror ឃ្លាំងទ្រព្យធ្វើពីមាសរបស់ Pharaoh អេហ្សីព Tutankhamun ជាលើកដំបូងនឹងត្រូវបានដាក់តាំងជាសាធារណៈឲ្យមហាជនបានឃើញក្រោយការទន្ទឹងរង់ចាំអស់រយៈពេល៩៥ឆ្នាំមកហើយ។ នេះជាវត្ថុដែលត្រូវរក្សាទុកក្នុងសារៈមន្ទីរអេហ្សីព នៅ Cairo ជិត ១សតវត្សរ៍ ដោយពុំមានការវិភាគឬផលិតវាសាជាថ្មី។
នោះជាវត្ថុដ៏មានតម្លៃធ្វើពីមាសសុទ្ធ ហើយការដាក់តាំងបង្ហញាពីពេលនេះតទៅជាកាដូរមួយចំពោះមហាជន និងភ្ញៀវទេសចរបរទេស។
Walid Batouti ទីប្រឹក្សានៃក្រសួងទេសចរណ៍អេហ្សីពពោលថា ៖ “គ្រាដឹងថាវត្ថុបុរាណពុំធ្លាប់បានបញ្ចេញឲ្យឃើញនឹងត្រូវបានដាក់តាំងបង្ហាញនាំឲ្យយើងខ្ញុំមានមោទនភាពក្រៃលែង។ នេះជាកត្តាជំរុញខ្លាំងក្លាដល់វិស័យទេសចរណ៍អេហ្សីព”។ វិស័យនេះបានរកចំណូលប្រមាណ១០លានដុល្លារ ក្នុង១ឆ្នាំសម្រាប់អេហ្សីព។
ផ្នូររបស់ Pharaoh 19 ព្រះវស្សាត្រូវបានរកឃើញជាលើកទី១ នៅឆ្នាំ ១៩២២ ដោយបុរាណវិទូ សញ្ជាតិអង់គ្លេស Howard Carter។
ក្នុងផ្នូរនោះមានវត្ថុជាង ៥៣០០ ជាអាទិ៍៖ មឈូសធ្វើពីមាស ម៉ាស់មុខមាស ព្រួញ ខ្លុយ ពែង អាហារ ស្រា ស្បែកជើងផ្ទាត់ និងសម្លៀកបំពាក់ក្នុងធ្វើពីព្រៃ… ទោះបីវាបានឆ្លងកាត់ការជីកកកាយលួចយកជាច្រើនលើករួមនឹងការបំផ្លាញពីធម្មជាតិ។
ក្នុងនោះដែរមានបន្ទះតុបតែង ១០០សន្លឹកធ្វើពីមាស ដែលគេដឹកជញ្ជូនពីផ្នូររបស់ Pharaoh មានចម្ងាយពីនេះរាប់រយគីឡូម៉ែត្រ។ វត្ថុខ្លះឃើញមានរចនារូបសត្វប្រយុទ្ធគ្នា និងសត្វពពែលើមែកឈើ និងរូបភាពចម្លែកប្រៀបនឹងវប្បធម៌អេហ្សីព ហើយត្រូវបានចាត់ទុកថា គេនាំវាពី Levant ឬស៊ីរីបច្ចុប្បន្ននេះ៕ សូយន