ក្រោយពេលកូនប្រុសស្លាប់ចោលទៅ អ្នកស្រី Zhang និងស្វាមីរស់នៅប្រទេសចិន បានពឹងពាក់លើការក្លូនបង្កើតគភ៌ IVF ។ ស្មានពុំដល់ថា ពេលនេះគភ៌ភ្លោះមួយកំពុងរស់នៅក្នុងផ្ទៃរបស់អ្នកស្រី Zhang ខណៈពេលដែលអ្នកស្រីមានវ័យដល់ទៅ ៦៧ឆ្នាំហើយ ។
អ្នកស្រី Zhang ក្នុងបទសម្ភាសន៍ក្រោយពេលពរពោះថ្មីៗនេះ ។
តាមនោះអ្នកស្រី Zhang Heng រស់នៅទីក្រុងប៉េកាំងឲ្យដឹងថា កូនប្រុសតែ១គត់របស់អ្នកស្រីបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ នាឆ្នាំ ២០១៤ ពេលអាយុ ៣៤ឆ្នាំហើយ ។ អ្នកស្រី និងស្វាមី ពិតជារស់នៅក្នុងសភាពការងារឯកោជាពន់ពេក ។
ចែករំលែកប្រាប់ Btime ព្រោះតែឯកោពេកប្តីប្រពន្ធអ្នកស្រី បានសម្រេចចិត្តក្លូនបង្កើនគភ៌ ក្នុងបំពង់ពិសោធន៍ (IVF) ដោយក្តីសង្ឃឹមថា អាចមានគភ៌ម្តងទៀត ។ ចំពោះអ្នកស្រី “កូនគឺជាជីវិតរបស់ម្តាយ!” ។
សំណាងល្អដែលគោលនយោបាយ “កូនតែ១” នៅប្រទេសចិន បានលុបចោលនៅឆ្នាំ ២០១៦ បើកផ្លូវឲ្យអ្នកស្រីអាចចាប់ផ្តើមបំណងប្រាថ្នា… ។
Zhang ឲ្យដឹងថា ក្រោយពេលចំនាយអស់ប្រមាណ ២០០.០០០ យាន់ (ជិត ៣០.០០០ដុល្លារ) ដើម្បីធ្វើ IVF នៅតៃវ៉ាន់ អ្នកស្រីបានមានគភ៌ភ្លោះ ។ ប៉ុន្តែពុំមានមន្ទីរពេទ្យណាមួយនៅប៉េកាំងហ៊ានធ្វើការតាមដានថែទាំគភ៌ដល់អ្នកស្រីឡើយ ។ លើសពីនេះ ពួកគេបែរជាជំរុញឲ្យអ្នកស្រីលះបង់គភ៌នេះចោល ដោយពុំបង្ហាញពីមូលហេតុ ។ តាមអ្នកស្រីប្រហែលជាមកពីគំរាមរបស់អាជ្ញាធរ ។
អ្នកស្រីពោលទាំងឈឺចាប់ថា ៖ “ពេលកូនខ្ញុំស្លាប់ គ្មានអ្នកណារវល់ដល់ពួកយើងទេ ។ ឥឡូវខ្ញុំស្វែងរកក្តីសង្ឃឹមសម្រាប់ជីវិត បែរជាពួកគេរារាំង ។ គ្មានអ្នកណាហ៊ានតាមដានមើលថែគភ៌របស់ខ្ញុំទាំងអស់” ។ សួរថា នៅចិនមានច្បាប់ណាមួយដែលហាមមិនឲ្យមនុស្សចាស់ ពរពោះ!? ។
អ្នកស្រីបានផ្តល់រូបភាពអេកូនៅមន្ទីរពេទ្យប៉េកាំងថ្ងៃទី ២៣ ខែកក្កដា ពេលដែលគភ៌នេះ មានអាយុ ៩សប្តាហ៍ ។
លទ្ធផលអេកូថ្ងៃទី ២៣ ខែកក្កដា បង្ហាញថា អ្នកស្រី Zhang មានគភ៌ភ្លោះ ។
នេះជារឿងពិតរបស់អ្នកស្រី Zhang ប៉ុន្តែវាបានស្តែងបង្ហាញពីទុក្ខលំបាករបស់ប្តីប្រពន្ធចិនមួយចំនួន កំពុងប្រឈមមុខបច្ចុប្បន្ននេះ ។ ទំនៀមទម្លាប់ “កូនប្រុសតពូជ” និងគោលនយោបាយ “កូនតែ១” មុននេះ បានធ្វើឲ្យគេអាចរស់នៅឯណា លំបាកលំបិនជីវភាពពេលចាស់ជរា ប្រសិនបើកូនតែម្នាក់នោះចៃដន្យបានស្លាប់ចោលបាត់ ។
តាមតួលេខនៃវិទ្យាសាស្ត្រសង្គមចិន ឆ្នាំ ២០១៤ ក្នុង១ឆ្នាំៗមានប្តីប្រពន្ធ ៧៦.០០០គូ ដែលបានរស់នៅឯណា ព្រោះកូនតែ១គត់របស់ពួកគេបានស្លាប់ចោលទៅ ៕