Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំនន់​ទឹកភ្លៀង​និង​ទឹក​ទន្លេមេគង្គ ដង​ស្ទឹងសែន ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ​

​ព្រះវិហារ ៖ ក្រសួង​ធនធានទឹក បាន​ស្នើ​សូម​បង្កើន​ការប្រុងប្រយ័ត្ន ខណៈ​ទឹក​ស្ទឹងសែន កំពុង​ហក់​ឡើង​ខ្លាំង ។ ក្រសួង​ធន​ធា​ទឹក បានឲ្យដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ជោកជាំ​ជាប់ៗ​គ្នា នៅ​តំបន់​ផ្ទៃ​រង​ទឹកភ្លៀង​របស់​ស្ទឹងសែន ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ បាន​ធ្វើឲ្យ​ស្ថានភា​ពទឹក​នៅ​តាម​ដង​ស្ទឹងសែន មានការ​ជន់​ឡើង​ខ្លាំង ។ គិត​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី ៩ ខែ​សីហា ឆ្នាំ ២០១៨ នេះ ៖

ទឹក​ស្ទឹងសែន​ក្នុង​ខេត្ត​ព្រះវិហារ មាន​កម្ពស់ ៨,១២ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ​) ។​

ទឹក​ស្ទឹងសែន​ក្នុង​ខេត្ត​កំពង់ធំ មាន​កម្ពស់ ១២,២៤ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៣,៥០ ម៉ែត្រ​) ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា បាន​បង្ក​ឲ្យមាន​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ភូមិ​ចំនួន ២ គឺ​ភូមិ​បង្នន និង​ភូមិ​ស្រែ របស់​ឃុំ​រាបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ និង​តំបន់​មួយចំនួន​ទៀត​នៅ​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​-​ខេត្ត​ស្ទឹងត្រែង ។ មក​ដល់​ម៉ោង ៤ រសៀល ថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ២០១៨ នេះ ទឹក​បាន និង​កំពុង​ស្រក​ចុះ​វិញ​ជា​បណ្តើរៗ​ហើយ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ ភូមិ​បង្ក​ន​និង​ភូមិ​ស្រែ ក្នុង​ឃុំ​រៀបរយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​បញ្ហា​ទឹក​ជំនន់ ដោយសារ​ទឹកអូរ​បាន​ហក់​ឡើង​ខ្លាំង នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​លោក​វរសេនីយ៍ឯក សាយ ដេត អធិការនគរបាល​ស្រុក​រវៀង បានឲ្យដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​២០​គ្រួសារ រស់នៅ​ភូមិ​បង្នន និង​ភូមិ​ស្រែ ឃុំ​រៀបរយ ស្រុក​រវៀង បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយសារ​ទឹកអូរ​ហក់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​លិច​ក្រោមផ្ទះ និង​ផ្លូវ​នានា​ក្នុងភូមិ ដែល​ករណី​ទឹកជំនន់​យ៉ាងគំហុក​នេះ​កើតឡើង គឺ​បណ្តាលមកពីរ​ទឹក​ជន់​នៅ​អូរ​ឡង់ និង​អូរ​លួច ប៉ុន្តែ​ប្រជាពលរដ្ឋ​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​រក​ទីទួល​សុវត្ថិភាព​ហើយ​។​

​លោក​អធិការ​ស្រុក បានឲ្យដឹង​ទៀតថា ទឹកអូរ​ដែល​បណ្តាល​ឲ្យ​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​នេះ គឺ​បណ្តាលមកពី​ទឹកភ្លៀង មិនមែន​បណ្តាលមកពី​ទឹក​ស្ទឹង​សែន​នោះ​ទេ ដូច្នេះ​បើ​សិន​ជា​មិន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ទឹកអូរ​មិន​ឡើង​ជន់​លិច​ភូមិ​ប្រជាពលរដ្ឋ​បែប​នេះ​ឡើយ​។ គិត​ត្រឹម​មកដល់ពេលនេះ ទឹក​ចាប់ផ្តើម​ស្រក​បន្តិច​ម្តងៗ​ហើយ​។ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ទីនោះ​ប្រចាំការ ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ បើ​មេឃ​នៅតែ​បន្ត​ធ្លាក់ភ្លៀង​ទៀត​។​

​ទឹក​ទន្លេមេគង្គ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​ហក់​ឡើង​ជា​រៀងរាល់ថ្ងៃ​ធ្វើឲ្យ​ភូមិ​ប្រជាពលរដ្ឋ​ក្នុង ស្រុក​ក្រូចឆ្នារ និង​ស្រុក​ត្បូងឃ្មុំ តាម​ដង​ទន្លេ​បាន​ជន​លិច ក្នុងនោះ​ក៏​មាន​ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៦ មាន​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​អា​ជី , ប៉ុស្តិ៍​រដ្ឋបាល​កោះ​ពីរ ប៉ុស្តិ៍​រដ្ឋ បាល​កំពង់ទ្រាស​, ប៉ុស្តិ៍​រដ្ឋបាល​ពាមជីលាំង​,​ប៉ុស្តិ៍​រដ្ឋបាល បឹង​ព្រួល និង​ប៉ុស្តិ៍​រដ្ឋបាល​ជី​រោទី​១ ក្នុងស្រុក​ទាំង​២​ខាងលើ​ក៏ បាន​ជន​លិច​ផងដែរ ។ លោក​ឧត្តម សេនីយ៍​ទោ បែន រ័ត្ន បាន​លើកឡើង​ថា ឆ្នាំ​ទឹកទន្លេ​បាន​ជន់ លិច​ភូមិ​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ​ស្ទើរ​ទាំងស្រុក ដែល​ការ​ជន់​លិច​នេះ​បាន​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ក្នុង​រស់នៅ និង​ប្រកបរ​រកស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​នោះ​មួយ​ត្រូវបាន ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។ លោក​បន្តថា ក្នុងនោះ​ប៉ុស្តិ៍ រដ្ឋបាល​មួយ​ចំនួន​ក៏​ត្រូវ​ជន់​លិច​បង្ករ​ការលំបាក់​ក្នុង​បម្រើសេវា ជូន​ប្រជាពលរដ្ឋ តែ​យ៉ាងណា​ពួកគាត់​បាន​ប្រឹងប្រែង​អស់ពី លទ្ធភាព​ជួយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

      

×