Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តបើកចំហ និងពង្រឹងកិច្ចសហការគាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ

ភ្នំពេញ ៖ ព្រឹត្តិការណ៍នេះជាផ្នែកមួយនៃការបន្តគោលនយោបាយ សម្រាប់កិច្ចការពារ ថែរក្សា និងអភិវឌ្ឍន៍ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងជាឱកាសថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាល ចំពោះមរតកមនុស្សរស់ ព្រឹទ្ធាចារ្យសិល្បៈ វីរ:សិល្បករ សិល្បករ សិល្បការិនីគ្រប់ទម្រង់ ដែលបានចូលរួមចំណែកការពារ និងលើកស្ទួយស័យវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានរីកចម្រើនគង់វង្សរហូតមក ។

គ្រប់សិល្បករ សិល្បការីនីគ្រប់ទម្រង់ គឺជាដែលផ្តល់ការគំរូនៃការប្រតិបត្តិប្រពៃណី ថែរក្សាវប្បធម៌ដ៏ផូផង់ ជាអ្នកផ្តល់ការបណ្តុះបណ្តាល ផ្តល់ខ្លឹសារអប់រំ ជួយពង្រីកសកម្មភាពវិជ្ជមាន បង្កើនការយល់ដឹង ហើយរួមគ្នាក្នុងការផ្សាយអំពីកម្ពុជារបស់យើង។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី “ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី” រសៀលថ្ងៃព្រហស្បតិ៍ ទី២៥ មេសា ២០២៥។

បើតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណត មានដូចខាងក្រោម ៖
ទី១. សម្តេចធិបតី ស្នើដល់គ្រប់សិល្បករ និងសិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យ កាន់តែខ្លាំងទៅលើទ្រឹស្ដី “ចង្កឹះមួយបាច់” ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម។ ក្នុងន័យនេះ, សម្តេច- ធិបតី លើកទឹកចិត្តដល់សិល្បករ និងសិល្បការិនី គ្រប់ទម្រង់ ចូលរួមចងក្រងជា សមាគម ឬចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នាក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណី ទំនៀមទម្លាប់របស់ដូនតាយើង។

ទី២. ក្នុងវិស័យសិល្បៈវប្បធម៌ សិល្បករ និងសិល្បការិនី គឺជាគំរូ ជាតួអង្គដែលមាន ឥទ្ធិពលទៅលើមជ្ឈដ្ឋានផ្សេង ជាពិសេសឧបករណ៍ផ្សព្វផ្សាយ តាមរយៈការ សម្ដែងដោយផ្ទាល់ ឬមិនផ្ទាល់។ ការរក្សាបាននូវតម្លៃសិល្បៈវប្បធម៌ជាតិ និង តម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺពិតជាអាស្រ័យលើសេចក្ដីសម្រេច ផ្ទាល់ខ្លួន ដែលការសម្រេចចិត្តត្រឹមត្រូវនឹងទទួលបានការគាំទ្រពីសាធារណជន,រីឯការសម្រេចចិត្តមិនត្រឹមត្រូវនឹងទទួលរងនូវសម្ពាធសង្គម។ ដូច្នេះ មុននឹង ជ្រើសរើសយកសកម្មភាពណាមួយ សិល្បករ និងសិល្បការិនី គួរប្រកាន់ខ្ជាប់គោលការណ៍, សីលធម៌, គុណធម៌, សច្ចធម៌, ទាំងសំណេរ ទាំងការប្រើប្រាស់ ពាក្យពេចន៍, កាយវិការ, សកម្មភាព, ឥរិយាបថ, ការស្លៀកពាក់ ដោយរក្សាឱ្យ បាននូវភាពថ្លៃថ្នូរ និងការចូលរួមលើកកម្ពស់សីលធម៌ក្នុងសង្គម ដែលនឹងចូល រួមដល់ការពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។

ទី៣. សម្តេចធិបតី យល់ថា ការបង្កើតយុទ្ធសាស្ត្រទាញការចាប់អារម្មណ៍ពីសាធារណៈជនគួរមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ផ្នែកវប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័តិ ឬ ជំហរចង់ ល្បីភ្លាមៗ ដែលអាចប៉ះពាល់ដល់បុគ្គលផងដល់តម្លៃជាតិផងនោះទេ។ សម្តេចធិបតី មានជំនឿថា គ្រប់សិល្បករ និងសិល្បការិនីទាំងអស់ សុទ្ធតែមានការ ទទួលខុសត្រូវខ្ពស់ ជាមួយនឹងការទទួលស្គាល់ និងការកែប្រែនូវរាល់កំហុសឆ្គង ចេតនា និងអចតនា។

ទី៤. ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល, ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់នូវផលប៉ះពាល់ជាអវិជ្ជមានណាមួយនៃការចែករំលែកនព័ត៌មាន។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង សម្តេចធិបតី រំឭកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យ បាននូវការប្រតិដ្ឋ និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល, បំបែកបំបាក់, ប្រកាន់ពូជសាសន៍, ពណ៌សម្បុរ និងជំនឿសាសនា។

ទី៥. ពាក់ព័ន្ធនឹងការបង្កើតស្នាដៃថ្មី និងការតែងនិពន្ធ ក្រៅពីការគិតគូរទៅដល់ភាព ប្លែក ថ្មី និងការទាក់ទាញ, សម្ដេចធិបតី ស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ទៅ លើការបញ្ចូលសារអប់រំ និងសារលើកស្ទួយសង្គម ដោយត្រូវប្រកាន់ខ្ជាប់នូវ គោលការណ៍សច្ចធម៌ គុណធម៌ មិនលួចចម្លង ក្នុងទិសដៅតម្កល់ស្នាដៃដែល បានបង្កើតជាគំរូ និងកេរដំណែលសម្រាប់ជំនាន់ក្រោយ។

ទី៦. “រលកថ្មី ច្រានរលកមុខ” គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ និងសិល្បការិនី រៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ, ប៉ុន្តែជាតួអង្គដែលមានបទ- ពិសោធ និងជាគំរូដល់រលកជំនាន់ក្រោយ ដល់យុវជនបន្តវេន។ ក្នុងន័យនេះ ការ ជួយជ្រោមជ្រែងបង្ហាត់បង្រៀន, ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅ មុខរបស់វិស័យសិល្បៈវប្បធម៌របស់យើង។ ជារួម ការប្រកាន់ខ្ជាប់ក្រមសីលធម៌សិល្បៈ គឺជាយានឆ្ពោះទៅរកយន្តការនៃនិរន្តភាព និងជោគជ័យ ដោយ សម្តេចធិបតី ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តបើកចំហ និងពង្រឹងកិច្ចសហការគាំទ្រដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈត្រូវបន្តតួនាទីជាអាណាព្យាបាល, ផ្ដល់យោបល់តម្រង់ទិស, ផ្ដល់ជំនួយផ្នែក បច្ចេកទេស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្ត ក្រោម ទម្រង់ជាបណ្ណសរសើរលិខិតទទួលស្គាល់, លិខិតគាំទ្រ ឬ សំណើសុំគ្រឿង ឥស្សរិយយស ជាដើម។ ជាមួយគ្នានេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏ត្រូវធ្វើ ការណែនាំកែលម្អកំហុសខុសឆ្គងនានាព្រមទាំងតម្រង់ទិសចង្អុលបង្ហាញពីឥរិយាបទដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ បង្កផលប៉ះពាល់ជាយថាហេតុ ទៅលើវប្បធម៌ប្រពៃណីជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×