លើសឈាម ជាជំងឺទូទៅមួយច្រើនកើតឡើងលើអ្នកមានអាយុច្រើននិងមនុស្សចាស់ ។ រោគសញ្ញានេះនឹងនាំដល់ផលវិបាកគ្រោះថ្នាក់ដូចជាស្ត្រូក, គាំងបេះដូង, ដាច់សរសៃឈាមខួរក្បាល, ខ្សោយបេះដូង និងអាចផ្តាច់ជីវិតក្នុងមួយប៉ប្រិចភ្នែក ។
ពេលមានជំងឺលើសឈាម, អ្នកជំងឺនឹងត្រូវបានវេជ្ជបណ្ឌិតផ្តល់ថ្នាំឲ្យលេប គួបផ្សំនឹងការផ្លាស់ប្តូររបបអាហារបន្ថយអំបិល, កាហ្វេអ៊ីន និងហាត់ប្រាណ ។
ការស្រាវជ្រាវមួយថ្មីៗនេះរបស់ពួកអ្នកវិទ្យាសាស្ត្រកាណាដា បានលើកឡើងភស្តុតាងបង្ហាញថា អ្នកជំងឺលើសឈាមអាចកែប្រែឲ្យប្រសើរឡើងស្ថានភាពជំងឺជាមួយនឹងលំហាត់ដ៏ងាយៗខាងក្រោមនេះ ។
ការស្រាវជ្រាវបានសំណូមពរអ្នកជំងឺអនុវត្តន៍លំហាត់ក្តាប់ដៃ ដោយចំណាយពេលតែ៤នាទីម្តង, ធ្វើ ៤ ដង និងនៅពេលវេលាផ្សេងៗគ្នាក្នុងថ្ងៃ ។
លទ្ធផលបង្ហាញថា សម្ពាធឈាមខាងលើថយចុះយ៉ាងច្រើន ។ នេះជាវិធីងាយស្រួលអនុវត្តន៍នៅគ្រប់ទីកន្លែង និងគ្រប់ករណី ។
. របៀបអនុវត្តន៍
– ជំហានទី១៖ សម្រួលរាងកាយទាំងមូល, ដៃស្តាំដាក់លើតុ ឬ ព្រលែងធម្មតា ។
– ជំហានទី២៖ ក្តាប់ដៃឲ្យណែន រក្សាក្នុងរង្វង់៥វិនាទី រួចព្រលែងចេញ, ប្រសិនធ្វើបានអ្នកអាចក្តាប់ក្នុងដៃនូវគ្រាប់ស្បែកតូចមួយ ។
– ជំហានទី៣៖ ធ្វើសាចុះសាឡើងច្រើនដងដូចខាងលើ ក្នុង២នាទី, បន្ទាប់មកសម្រាក២នាទី ។
– ជំហានទី៤៖ ដូចគ្នាដែរ, ប្តូរមកដៃឆ្វេង និងធ្វើដូចខាងលើក្នុងរង្វង់២នាទី, សម្រាក២នាទី ។
– ជំហានទី៥៖ បន្តប្តូរដៃម្ខាងៗថែមម្តងទៀត ។ ដូច្នេះ សរុបអ្នកនឹងចំណាយ ១៦ នាទី សម្រាប់លំហាត់នេះ, ដៃម្ខាង ៨ នាទី ធ្វើ២ដង ៕ លីសា