ខ្មាន់កាំភ្លើង ៧នាក់ បានសម្រុកចូលផ្សារទំនើបមួយកន្លែងនៅអាហ្វ្រិកខាងត្បូង ក្រោយមកក៏នាំគ្នាលើកទូរដកលុយស្វ័យប្រវត្តិ (ATM) ឡើងរថយន្តចាកចេញទៅតែម្តង ។
តាម Daily Mail ហេតុការណ៍នេះកើតឡើងនៅ Lady Frere, Eastern Cape អាហ្វ្រិកខាងត្បូង វេលាម៉ោង ៨ និង ០០ ព្រឹក ថ្ងៃទី ១ ខែសីហា ។
ពួកចោរប្លន់នាំគ្នាសែងទូរ ATM ដាក់លើរថយន្ត ។
ហេតុការណ៍គឺ ក្រោយពេលផ្សារទំនើបបើកទ្វារមិនបានប៉ុន្មានផង ស្រាប់តែក្រុមចោរនេះ បានសម្រុកចូលខាងក្នុង រួចផ្ទុះអាវុធឡើងលើ ។ អតិថិជននៅទីនោះ នាំគ្នារត់ប្រសាចចេញក្រៅ ។
ភ្លាមនោះពួកវាបានផ្តាចទ្វារ ATM ចេញពីជញ្ជាំង រួចសែងដាក់រថយន្ត 4×4 Opel corsa ពណ៌ប្រាក់គេចចេញទៅបាត់ ។
តាមរដ្ឋអំណាចមូលដ្ឋានឲ្យដឹងថា ទូរ ATM នេះ ទើបបញ្ចូលប្រាក់បន្ថែមនៅព្រឹកថ្ងៃដដែល ហើយទឹកប្រាក់សរុបក្នុងនោះគឺ ៣៣.៨៤០ USD ។
សំណាងល្អពុំមានអ្នករបួស ប៉ូលិសមានវត្តមានបិទភ្លាមៗដែរ ហើយឲ្យដឹងថា លេខរថយន្តរបស់ពួកចោរជាលេខក្លែងក្លាយ ៕ លីសា