ប្រសិនចង់អាយុវែង នៅពេលយប់ អ្នកគួរបរិភោគអាហារតែបន្តិច ។ នោះជាកូនសោសម្រាប់ការរស់នៅបានយូរអង្វែង និងមានសុខភាពល្អ, យោងតាមការស្រាវជ្រាវមួយឲ្យដឹង ។
តាមការស្រាវជ្រាវ អ្នកបន្ថយបរិមាណកាឡូរីចុះ ១៥% ក្នុងរង្វង់២ឆ្នាំ បានថយចុះយ៉ាងច្រើនបរិមាណបំប្លែងក្នុងសរីរាង្គ ។
. បរិភោគតិចជួយបន្ថយសកម្មភាពបំប្លែងសារជាតិ
បណ្ឌិត Leanne Redman អ្នកដឹកនាំការសារស្រាវជ្រាវឲ្យដឹងថា អ្នកបរិភោគតិចនៅពេលយប់ មានការកែប្រែប្រសើរឡើងសន្ទស្សន៍ជីវសាស្ត្រពាក់ព័ន្ធដល់ភាពចំណាស់ និងអាយុ គឺអាចអូសបន្លាយជាងកម្រិតមធ្យមរបស់មនុស្ស ។ ជាក់ស្តែង សីតុណ្ហភាពរាងកាយរបស់គេទាបជាង និងមិនសូវប្រែប្រួល, បរិមាណស្ករក្នុងឈាម និងអាំងស៊ុយលីនទាបជាង ។
ពួកអ្នកស្រាវជ្រាវបានជ្រើសរើសមនុស្សមានសុខភាពល្អចំនួន ៣៤ នាក់ ឲ្យចូលរួមក្នុងការពិសោធន៍រយៈពេល ២ ឆ្នាំ ។ ពួកអ្នកចូលរួមត្រូវបានណែនាំឲ្យកាត់បន្ថយ ២៥% បរិមាណកាឡូរីប្រចាំថ្ងៃ ។ លទ្ធផលជាមធ្យម ពួកគេស្រកទម្ងន់បាន ៩ គីឡូក្រាម ក្នុងឆ្នាំដំបូង ។
ពួកអ្នកស្រាវជ្រាវឲ្យដឹងថា៖ គោលបំណងនៃការបរិភោគតិច គឺពុំមែនដើម្បីបញ្ចុះទម្ងន់ តែគឺដើម្បីបន្ថយបរិមាណកាឡូរីចូលក្នុងសរីរាង្គ សំដៅពន្យឺតដំណើរការជរាភាព ៕
លីសា