ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក និងរបាយទឹកភ្លៀង ប្រចាំថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមាន ស្ថានីយទន្លេ មេគង្គ-ស្ទឹងត្រែង កម្ពស់១០,៧៤ម៉ែត្រ , ស្ថានីយទន្លេមេគង្គ-ក្រចេះ កម្ពស់២១,៩៩ម៉ែត្រ , ស្ថានីយទន្លេ មេគង្គ-កំពង់ចាម កម្ពស់ ១៥,៣០ម៉ែត្រ , ស្ថានីយបាសាក់-ចតុមុខ កម្ពស់ ៩,៤៥ម៉ែត្រ , ស្ថានីយមេគង្គ-អ្នកលឿង កម្ពស់ ៦,៩០ម៉ែត្រ , ស្ថានីយបាសាក់-កោះខែល កម្ពស់ ៧,៦៧ម៉ែត្រ , ស្ថានីយទន្លេសាប -ព្រែកក្តាម កម្ពស់ ៨,០២ម៉ែត្រ និងបឹងទន្លេសាប-កំពង់ហ្លួង កម្ពស់ ៥,៦៤ម៉ែត្រ៕ ដោយ ៖ កូឡាប
សូមអានព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីកម្ពស់ទឹក និងបរិមាណទឹកភ្លៀងដេលបានធ្លាក់តាមបណ្តារាជធានីខេត្ត ៖