Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរប្តេជ្ញាការពារកុមារ មិនឱ្យមានការរំលោភលើកម្លាំងពលកម្ម និងការជួញដូរ ឱ្យមានប្រសិទ្ធភាព

ខេត្តកំពង់ចាម: “ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក និយាយរួមនិងនិយាយដោយឡែកប្រទេសកម្ពុជាយើង តែងតែបានប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងអនុសញ្ញារបស់អង្គការ សហប្រជាជាតិស្ដីពីសិទ្ធិកុមារ” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តអ៊ុនចាន់ដា អភិបាលខេត្តថ្លែងនៅក្នុងខួបអនុស្សាវរីយ៍លើកទី៧៥ទិវាកុមារអន្តរជាតិ១មិថុនា ដោយធ្វើឡើងនៅព្រឹកថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៤ នាសាលសន្និសិទ្ធិសាលាខេត្តកំពង់ចាម។ ឱកាសនោះមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សរាប់រយនាក់ផងដែរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: ជាការពិតណាស់កុមារ គឺជាអ្នកបន្តវេនប្រទេសជាតិដូចពាក្យស្លោកថា (កុមារគឺជាទំពាំងស្នងឬស្សី) ហេតុនេះហើយវាត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែរក្សាគាំទ្រ ពីក្រុមគ្រួសារសហគមន៍និងសង្គមជាតិ ហើយកុមារមានសិទ្ធទទួលបាននូវការអភិវឌ្ឍន៍ក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។

ឯកឧត្តមអធិបាលខេត្តមមានប្រសាសន៍បន្តថា មនុស្សជាតិបានចងចាំនៅព្រឹត្តិការណ៍នៃវិនាសកម្មដែលពួកហ្វាសស៊ីសអ៊ីក្លែ បានកាប់សម្លាប់ស្ត្រីនិងកុមារនៅភូមិលីឌីស្យា ប្រទេសឆេកនិងភូមិអូរ៉ាឌូប្រទេសបារាំងក្នុងអំឡុងឆ្នាំ១៩៤២ដល់ឆ្នាំ១៩៤៥ នៃសង្គ្រាមលោកលើកទីពីរហើយជាមួយនឹងការចងចាំនេះមនុស្សបានរួមគ្នាទប់ស្កាត់អំពើហិង្សាដើម្បីថែរក្សាសន្តិភាពពិភពលោកនិងជំរុញការអនុវត្តសិទ្ធិកុមារនៅគ្រប់ប្រទេស។ដោយឡែកបញ្ហាពលកម្មកុមារជាបាតុភាពមួយដែលបានកើតឡើងនៅក្នុងប្រទេសជាច្រើនលើពិភពលោក។ក្នុងទម្រង់ធ្ងន់ធ្ងរដូចជាទាសករកុមារការជួញដូរកុមារ ពេស្យាចារ្យកុមារ ការប្រើប្រាស់កុមារក្នុងជម្លោះប្រដាប់អាវុធ ឬក្នុងស្ថានភាពងាយរងគ្រោះនិងប្រើប្រាស់កុមារ ឲ្យបម្រើការងារតាមផ្ទះដោយផ្ដល់ប្រាក់ឈ្នួលឬពុំបានប្រាក់ឈ្នួលដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិកុមារ។
អាស្រ័យដោយបញ្ហាពលកម្មកុមារ គឺជាបាតុភាពធ្ងន់ធ្ងរបែបនេះអង្គការពលកម្មអន្តរជាតិបានបង្កើតអនុសញ្ញាលេខ ១៨២ ដើម្បីធ្វើការហាមប្រាមនិងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារដែលត្រូវបានប្រទេសនានាលើពិភពលោកគាំទ្រយ៉ាងពេញទំហឹង។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាទោះបីជាយ៉ាងណាក្តី កុមារកម្ពុជានៅប្រឈម។មុខជាមួយនឹងបញ្ហាមួយចំនួននៅឡើយ។ ដូចជាអំពើហិង្សាលើកុមារការប្រើប្រាស់គ្រឿងញៀន អនីតិជនទំនាស់និងច្បាប់អំពើជួញដូរកុមារពលកម្មកុមារ។ល។ ទាំងអស់នេះដែលតម្រូវឲ្យយើងទាំងអស់គ្នា។ ត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលានិងចំគោលដៅ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×