«កូនក្រមុំ» ជនជាតិថៃវ័យ ១១ ឆ្នាំ ដែលបានរៀបការជាមួយនឹងបុរសអាយុ ៤១ ឆ្នាំ ជាជនជាតិម៉ាឡេស៊ី នៅក្នុងខែមិថុនា ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសថៃវិញហើយ និងឥឡូវនេះ កំពុងស្ថិតក្រោមការមើលថែពីភ្ញាក់ងារសេវាសង្គមក្នុងស្រុកមួយ នៅ Narathiwat ។
រដ្ឋាភិបាលរដ្ឋ Kelantan ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានប្រគល់ក្មេងស្រីអាយុ ១១ ឆ្នាំ ម្នាក់ ទៅឲ្យអាជ្ញធរថៃ កាលពីថ្ងៃពុធ ។ នេះបើយោងតាមប្រភពពីសកម្មជនសង្គមមួយបានប្រាប់ The Star ។
ការបង្គាប់បញ្ជាឲ្យក្មេងស្រីនោះវិលត្រឡប់មកកាន់ប្រទេសថៃវិញ ត្រូវបានគេរាយការណ៍ថា ជាការប្រញាប់ប្រញាល់ពេក ដែលធ្វើឲ្យនាងពុំមានពេលគ្រប់គ្រាន់ក្នុងការវេចបង្វិច ។
ប្រភពពុំបញ្ចេញឈ្មោះមួយត្រូវបានដកស្រង់សម្តីដោយបាននិយាយថា៖ «ក្រសួងត្រូវបានគេសន្មត់ថា បានការពារក្មេងស្រីនេះ និងស្តារនីតិសម្បទាររបស់នាងឡើងវិញ ។ វាជាកិច្ចការត្រឹមត្រូវសម្រាប់រដ្ឋាភិបាលថៃ ដើម្បីឲ្យក្មេងស្រីនោះវិលត្រឡប់មកវិញ ប៉ុន្តែ ពួកគេត្រូវមានផែនការរយៈពេលវែង ខណៈដែលគ្រួសារក្មេងស្រីនេះជាអ្នកទីទាល់ក្រីក្រ និងពុំមាននរណាម្នាក់ខ្វាយខ្វល់ចំពោះពួកគេនោះទេ» ។
ក្មេងស្រីនេះត្រូវបានទទួលការពារពីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្ស សម្រាប់ពេលបច្ចុប្បន្ន ប៉ុន្តែ ការព្រួយបារម្ភនៅតែគិតថា សម្ពាធពីសាកសពសាសនា អាចជាលទ្ធផលធ្វើឲ្យវិលត្រឡប់ទៅរកបុរសត្រូវបានចាត់ទុកជា «ប្តី» របស់នាងវិញ ព្រោះក្រុមមនុស្សជាច្រើនត្រូវបានដឹងថាគាំទ្រអាពាហ៍ពិពាហ៍កូនក្មេងនេះ ។
អាពាហ៍ពិពាហ៍ដ៏ចម្រូងចម្រាស់រវាងក្មេងស្រីនេះ ដែលជាកូនស្រីរបស់ប្តីប្រពន្ធក្រីក្រជនជាតិថៃមួយ និងបុរសឈ្មោះ Che Abdul Karam ដែលអះអាងខ្លួនថាជាលោកសង្ឃចាមម្នាក់ រស់នៅភូមិ Kampung Lalang ក្នុង Kuala Betis ប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីមនុស្សជុំវិញពិភពលោក បន្ទាប់ហេតុការណ៍នេះបានផ្ទុះឡើងនៅក្នុងខែមិថុនា ។
ខណៈដែលជនមិនមែនម៉ូស្ទីម អាចត្រូវបានរៀបការដោយស្របច្បាប់ ប្រសិនពួកគេមានអាយុយ៉ាងតិច ១៨ ឆ្នាំ ហើយនឹងតម្រូវឲ្យមានការយល់ព្រមពីឪពុកម្តាយសម្រាប់មង្គលការ ប្រសិនពួកគេមានអាយុក្រោម ២១ ឆ្នាំ ស្ថិតក្រោមច្បាប់កែប្រែរបស់ម៉ាឡេស៊ីមាត្រា១០ និង១២ នោះជនជាតិម៉ូស្ទីមត្រូវបានអនុញ្ញាតឲ្យរៀបការក្រោមអាយុ ១៦ ឆ្នាំ ដរាបណាត្រូវបានអនុញ្ញាតពីតុលការតំបន់ ៕ ចន្ទី (nextshark)