តាម Daily Mail ស្ត្រីសញ្ជាតិអង់គ្លេសម្នាក់ ប្រកាសថា នាងចង់រៀបការ ហើយមានកូនជាមួយខ្មោច បន្ទាប់ពីអះអាងថា បាន “រួមរ័ក្ស” ជាមួយខ្មោច ២០នាក់ ក្នុងអំឡុង ១១ឆ្នាំ កន្លងមក ។
Amethyst Realm អាយុ ៣០ឆ្នាំ ជាស្ត្រីម្នាក់ ប្រកបរបរប្រឹក្សាយោបល់អំពី “ព្រលឹង” រស់នៅ Bristol អង់គ្លេស បានប្រកាសថា នាងចង់រៀបការ ហើយមានកូនជាមួយ… ខ្មោចម្នាក់ ។ ១១ឆ្នាំហើយដែល Amethyst Realm មានចំណងទាក់ទង “ស្នេហ៍ស្និទ្ធ” នឹងព្រលឹងខ្មោច ២០នាក់ ផ្សេងៗពីគ្នា ។ ពេលនេះ តាមនាងនោះ បច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហា “ត្រឹមត្រូវ” មួយចំពោះ… ខ្មោចម្នាក់ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធី This Morning នៃស្ថានីយ៍ទូរទស្សន៍ ITV Amethyst បានរំលឹកឡើងវិញពីជំនួបជមួយខ្មោចដំបូងគេ បែបណាខ្លះ កំណកំណើតនៃមនោសញ្ចេតនារវាងគ្នារបៀបដែលនាងអន្ទងស្នេហ៍ រួមទាំងអារម្មណ៍ពេល “រួមរ័ក្ស” គ្នាទៀត ។
ពេលនេះ នាងប្រកាសថា នាងពិតជាគ្មានអារម្មណ៍ស្រើបស្រាលជាមួយបុរសណាៗទាំងអស់ លើភពផែនដីនេះ ។ ប្រហែលទ្រាំលែងបាន លោក Philip ដែលជាអ្នកគ្រប់គ្រងកម្មវិធី This Morning បានព្រលយ “បង្ហើយ”ថា ៖ “ពេលដែលអ្នករួមដំណើរជាមួយខ្មោចនោះ អ្នកគ្មានពេលត្រឡប់មកវិញទេ”! (Once you go ghost you never go back…!) ៕ ចន្ទ្រា