Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ! ជួបគ្នានៅកម្មវិធី Mid-Year Celebration 2024 របស់ បុរី មេគង្គ លែន ដើម្បីទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ជាច្រើនដែលមិនធ្លាប់មាន

(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធីធំប្រចាំឆ្នាំ Mid-Year Celebration នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ នៅគម្រោងធំទី៣ «មេគង្គ ស៊ីធី» ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិ ៦A ហួសស្ពានទី១០ ដើម្បីអបអរសាទរការលក់ពាក់កណ្តាលឆ្នាំ ជាមួយការបញ្ចុះតម្លៃដ៏ពិសេសនិងការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់បន្ថែមពីលើ Mid-Year Promotion សម្រាប់អតិថិជនសមាជិក VIP ដែលបានកក់ ឬទិញផ្ទះ ក្នុងអំឡុងពេលកម្មវិធីនេះ។

ការបញ្ចុះតម្លៃ និងការផ្តល់ជូនទាំងអស់សម្រាប់កម្មវិធី Mid-Year Celebration ជូនដល់សមាជិក VIP រួមមាន៖

  • ទទួលបានការបញ្ចុះតម្លៃទ្វេដងទៅលើតម្លៃផ្ទះ
  • ឱកាសឈ្នះរថយន្ត ROLLS ROYCE
  • ទទួលបានបណ្ណបញ្ចុះតម្លៃរថយន្តទំនើប JETOUR 5,000ដុល្លារ
  • លក្ខខណ្ឌបង់ប្រាក់បត់បែនតាមអតិថិជន
  • ទទួលបានការបង្វិលកងសំណាង ដែលមានឱកាសឈ្នះរហូតដល់ទៅ 4,000ដុល្លារភ្លាមៗ និង
  • ទទួលបានការអញ្ជើញចូលរួម Gala Dinner យ៉ាងពិសេសថែមទៀតផង

កាន់តែអស្ចារ្យ បុរី មេគង្គ លែន នឹងផ្តល់ជូនរង្វាន់ចូលរួម Gala Dinner ដល់អតិថិជន ១០នាក់ ដំបូងដែលកំពុងអានព័ត៌មាននេះ ដោយគ្រាន់តែទំនាក់ទំនងមកខាង បុរី មេគង្គ លែន ឥលូវ នេះ តាមរយះលេខ 061 955 999 ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ។

ដោយឡែក សម្រាប់បងប្អូនដែលមែនជាសមាជិក VIP ក្នុងកម្មវិធី Mid-Year Celebration របស់ បុរី មេគង្គ លែន បងប្អូនក៏នៅតែទទួលបាន Mid-Year Promotion (ទទួលបានការបញ្ចុះតម្លៃទ្វេដងទៅលើតម្លៃផ្ទះ, ឱកាសឈ្នះរថយន្ត ROLLS ROYCE, ទទួលបានបណ្ណបញ្ចុះតម្លៃរថយន្តទំនើប JETOUR 5,000ដុល្លារ, និងលក្ខខណ្ឌបង់ប្រាក់បត់បែនតាមអតិថិជន) ដរាបណាបងប្អូន កក់ ឬទិញផ្ទះក្នុងខែមិថុនានេះ។ បងប្អូនដែលកំពុងតែសម្លឹងរកមើលទិញផ្ទះ ក៏អាចមកសាកសួរព័ត៌មាននៅទីតាំងកម្មវិធីផ្ទាល់ ឬការិយាល័យផ្នែកលក់ ហើយបងប្អូននឹងមានឱកាសឈ្នះឆត្រដ៏ស្រស់ស្អាតរបស់ បុរី មេគង្គ លែន ទុកសម្រាប់បាំងភ្លៀងនិងកម្តៅថ្ងៃ ហើយខាងបុរី ក៏មានជាអាហារសម្រន់សម្រាប់ទទួលភ្ញៀវ។ ជាពិសេសលោកអ្នកដែលមានបុត្រធីតាតូចៗ នៅខាងក្នុងកម្មវិធីក៏មានរៀបជា Playground ដែលប្អូនៗកុមារអាចចូលលេងបានផងដែរ។ 

ជួបគ្នានៅចុងសប្តាហ៍នេះនៅ «មេគង្គ ស៊ីធី»!

បុរី មេគង្គ លែន ជាជម្រើសទី១របស់អតិថិជនក្នុងការទិញផ្ទះដែលមានម៉ូតរចនាបថក្លាស៊ិកបែបអឺរ៉ុបដែលមាននៅគម្រោង គម្រោងទី១ «ដឹ មេគង្គ រ៉ូយ៉ាល់» និងគម្រោងទី៣ «មេគង្គ ស៊ីធី» ហើយក៏ជាជម្រើសល្អបំផុតសម្រាប់ផ្ទះបែបម៉ូឌឺននៅគម្រោងទី២ «ហ្គោលឌិន អាវិននូ» ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin

ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7

ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

×