Thursday, November 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តកំពង់ចាម ជំរុញឱ្យប្រធានក្រុមប្រឹក្សាស្រុករួមទាំងសហការី ត្រូវយកចិត្តទុកដាក់ជាមួយពលរដ្ឋ

ខេត្តកំពង់ចាម: ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលរៀបចំនៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានស្នើដល់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលទើបនឹងប្រកាសចូលកាន់តំណែងថ្មី ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព ឱ្យមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយនោះទេ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា បើទោះបីជាក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានជ្រើសរើស តាមរយៈ ការបោះឆ្នោតដោយផ្ទាល់ ឬមិនផ្ទាល់ក្តី ក៏ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ និងមានស្វ័យភាពក្នុងក្របខ័ណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បី ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ហេតុនេះ សូមលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំប្រឹងប្រែង បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ឲ្យស្មើភាព  តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេស មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើង ផងដែរថា ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ បានប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ក្នុងបរិយាកាសសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា និងការគំរាមកំហែងណាមួយ កើតឡើងឡើយ ពោលគឺ បានដំណើរការស្របតាមច្បាប់បោះឆ្នោត និងបទបញ្ជា នីតិវិធី នៃការបោះឆ្នោត ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ គឺជាដំណើរការ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×