លក្ខណៈពិសេសបំផុតរបស់ខ្ទឹមស គឺវាជួយទប់ស្កាត់ និងព្យាបាល ជំងឺច្រើនមុខ ពិសេសគឺ បេះដូង និងសរសៃឈាម។ ទន្ទឹមនោះ វាពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺសម្ពាធឈាមខ្ពស់ កូឡេសស្តេរ៉ូលខ្ពស់… ។
ខ្ទឹមសល្អចំពោះសុខភាព ព្រោះវាផលិតចេញសារធាតុគីមីម្យ៉ាងហៅថា allicin -ដែលធ្វើឲ្យវាមានក្លិនពិសេសរបស់វា ។
ដូចពោលខាងលើបញ្ហាស្ថិតនៅត្រង់វិធីផ្សំ ឬប្រើប្រាស់វា ។ អ្នកដែលឮទេថា គេប្រើខ្ទឹមស ដូចជាស្ករកៅស៊ូនោះ? ក្បួនបុរាណចិន គឺទូន្មានឲ្យមនុស្សយកវាបៀម ១កំពឹសរៀងរាល់ពេលភ្ញាក់ពីដំណេក -ប្រៀបដូចស្ករគ្រាប់ក្នុងរយៈពេលប្រមាណ ៣០នាទី ។
វិធីនេះត្រូវបានគ្រូឱសថបុរាណចិនពន្យល់ថា ៖ ធ្វើបែបនេះជាតិថ្នាំមានក្នុងខ្ទឹមស នឹងជ្រាបចូលរាងកាយរបស់យើងតាមក្រពេញទឹកមាត់ ហើយវាប្រមូលដោយសន្សឹមៗ ។ យ៉ាងនេះប្រសិទ្ធភាពនៃខ្ទឹមស ត្រូវបានប្រើប្រាស់យ៉ាងអស់លទ្ធភាព ហើយពុំត្រូវធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់យើង “ពិបាកទទួល” ។
ក្រោយមកអ្នកដុសធ្មេញ រួចពិសារកាហ្វេ១កែវ ក្លិនខ្ទឹមសនឹងរលាយបាត់ ។
មានអស់អី !សាកល្បងមើល!
ចន្ទ្រា