Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាតិនិយម​របស់​កម្ពុ​ជា និង​អត្ដ​សញ្ញាណ​នៃ​ជនជាតិ​ចិន​

​នៅពេលដែល​រដ្ឋាភិបាល​និង​បញ្ញវន្ដ​ចិន បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ជនជាតិ​ចិន​នៅ​កម្ពុជា​ចេះ​បណ្ដុះ​នូវ​ស្មារតី​ស្រឡាញ់​ប្រទេស​ចិន ដោយស្មោះ​ស្ម័គ្រ​នោះ ចលនា​ស្នេហា​ជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​បង្វែរ​ការគាំទ្រ​រប​ស់​ខ្លួន​ចេញពី​អ្នកដឹកនាំ​ខ្មែរ​នៅក្នុង​សម័យ មុន​អាណានិគម ហើយ​បង្កើតឡើង​នូវ​រឿងនិទាន​ដើម្បី​បណ្ដុះ​មនសិការ​និង​ស្មារតី​ជាតិ​សាសន៍​សម្រាប់​ប្រទេសជាតិ​របស់ខ្លួន​។ អ្នក​ជាតិនិយម​ទាំងឡាយ​នោះបាន​ទាញយក​ឥទ្ធិពល​នៃ​សីលធម៌​របស់ខ្លួន​ពី​សុភាសិត​ចាស់ៗ​ជាច្រើន​មក​ប្រើ រួមផ្សំ​ជាមួយនឹង អត្ថន័យ​ថ្មីៗ​មួយចំនួន ដោយ​មិន​គិត​អំពី​ពហុ​ជាតិ​សាសន៍​(​រួមគ្នា​)​នៅក្នុង​សង្គម​ខ្មែរ​ឡើយ​។ កាសែត​ឈ្មោះថា នគរ​វត្ដ (Nagaravatta) បាន​ប្រើពាក្យ​ថា «​យើង​ជា​ខ្មែរ​»(​ខ្មែរ​យើង​) «​ម្ចាស់​ស្រុក​»«​ស្រុក​យើង​» «​ជាតិខ្មែរ​» ហើយ​ថា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន គឺជា​ជន​មកពី​សង្គម​ក្រៅ​។

​ទស្សនៈ​ទាំងនេះ​ត្រូវបាន​ក្លាយជា​ការពិត​នៅ​សម័យកាល​ចុងក្រោយ​នៃ​របប​គ្រប់គ្រង​អាណានិគម​នៅ​កម្ពុ​ជានា​ឆ្នាំ ១៩៥៣​។ បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​របប​អាណានិគមនិយម​បារាំង ជន​ជាតិចិន​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជន​ក្រៅសង្គម​។ ជនជាតិ​ចិន​ខិ ជំនា​ន់ទី​១ ដែលមាន​អាយុ​៨០​ឆ្នាំ​ម្នាក់ បាន​និយាយថា ក្រោម​ការគ្រប់គ្រង​រប​ស់​អាណានិគម​បារាំង ជនជាតិ​ចិន​មិនដែល​ខ្វល់ខ្វាយ​ថា​ខ្លួន​ជា​នរណា ឬ​មកពីណា​ឡើយ​។ គឺ​ពួកគេ​បាន រស់នៅ​យ៉ាង​សុខសាន្ដ​។ គាត់​នៅ​ចងចាំ​បាន​ថា នៅពេល​មួយ​ក្នុងសម័យ​អាណានិគមនិយម​បារាំង មានការ​ប្រារព្ធ​ពិធីបុណ្យ ចូលឆ្នាំ​ចិន​ប្រព្រឹត្តទៅ​អស់​មួយ​សប្ដាហ៍​នៅ​ខេត្តបាត់ដំបង​។ ទោះជា​យ៉ាងណាក៏ដោយ បន្ទាប់ពី​បានទទួល​ឯករាជ្យ ប្រជាពលរដ្ឋ​ចិន​បានចាប់ផ្ដើម​នឹកគិត​ឡើងវិញ​អំពី​រឿង​ទាំងនេះ ហើយ​ពួកគេ​ក៏បាន​ត្រឡប់​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅ ខេត្តបាត់ដំបង​វិញ ដោយ​កាត់បន្ថយ​រយៈពេល​ខ្លី​ជាង​មុន​។ ជនជាតិ​ចិន​ជំនា​ន់ទី​២ ដែលមាន​អាយុ​៧២​ឆ្នាំ ម្នាក់​នៅ​ខេត្តកំពង់ចាម ក៏មាន​ទស្សនៈ​ដូចគ្នានេះដែរ ។ របប​អាណានិគមនិយម​បារាំង​មិនបាន​ដាក់​កំហិត​លើ​សកម្មភាព​វប្បធម៌ របស់​ជនជាតិ​ចិន​ឡើយ ប៉ុន្ដែ​ពួកគេ​បាន​យកពន្ធ​លើ​ជន​ជាតិចិន​។ នៅក្រោម​របប​គ្រប់គ្រង​របស់​បារាំង ជន​ជាតិចិន​មានជីវិត រស់នៅ​សប្បាយរីករាយ​ណាស់ ប៉ុន្ដែ​ទោះបីជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច សីហនុ ជនជាតិ​ចិន​នៅ​កម្ពុជា​មិនបាន​ចូលរួម​ក្នុង ការបង្ហាញ​ពី​លក្ខណៈ​ជាតិខ្មែរ​ឡើយ លុះត្រា​តែមាន​ទស្សនកិច្ច​ពី​សំណាក់​មន្ដ្រី​ចិន ហើយ​ទោះបីជា​ច្បាប់​ប្រឆាំង​ជាតិ​សាសន៍​ចិន​ត្រូវបាន​គេ​អនុម័ត រួមទាំង​ការដាក់កំហិត​នានា​ជាច្រើន​លើ​សកម្មភាព​ជំនួញ​និង​សាលាបង្រៀន​ចិន​ជាច្រើន​ក៏ដោយ ការ​ផុតកំណត់​(​ក្នុង​ច្បាប់​)​ទាំងនេះ​កម្រ​មាន​គេ​អនុវត្ដ​ន៍​ជាក់ស្ដែង​ណាស់​។ សិទ្ធិ​ពលរដ្ឋ​ត្រូវបាន​គេ​កំណត់​នៅក្នុង​ក្រម​(​ច្បាប់​) លេខ ៩១៣-​នស ចុះ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៥៤​។ ក្រម​នេះ​បានផ្ដល់​សិ​ទិ្ធ​ពលរដ្ឋ​ឱ្យ​នរណាម្នាក់​ដោយ​ផ្អែកលើ​កត​ក្ដា​សំខាន់​ពីរ គឺ​តាមរយៈ​ទំនាក់ទំនង​ឈាមជ័រ​របស់​ឳ​ពុក​ម្ដាយ និង​ទីកន្លែង​(​ឬ​ដែនដី​) ដែល​ខ្លូន​បានកើត​។ យោងតាម​ច្បាប់​នេះ កូនក្មេង​ទាំងឡាយណា​ដែល​កើតចេញពី​គ្រួសារ​រស់នៅក្នុង ប្រទេស​កម្ពុជា​នឹង​បានទទួល​សិទ្ធិ​ជា​ពលរដ្ឋ​កម្ពុជា ទោះបីជា​ឳ​ពុក​ម្ដាយ​របស់​ពួកគេ​មាន​សញ្ជាតិ​អ្វី​ក៏ដោយ​។ ដូច​ច្បាប់​ពលរដ្ឋ ក្រោយៗ​ទៀត​ដែរ ក្រម​លេខ ៩១៣-​នស មិនបាន​ចែង​អំពី​សញ្ជាតិ​ឡើយ​។

​នៅ​ឆ្នាំ​១៩៥៩ គេ​បានធ្វើ​វិសោធនកម្ម​ច្បាប់​ពលរដ្ឋ​ដែល​ធ្វើឡើង​នៅ​ឆ្នាំ​១៩៥៤ ដោយ​កំណត់​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងឡាយណា​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​ច្បាស់លាស់ គោរព​ទំនៀមទម្លាប់ ប្រពៃណី និង​សីលធម៌​ក្នុងការ​រស់នៅ​របស់​ខ្មែរ ប៉ុន្ដែ​គេ​មិនបាន​កំណត់ឱ្យ​បានច្បាស់លាស់​អំពី​សញ្ជាតិ​ឡើយ​។ ភាពមិនច្បាស់លាស់​នេះ បាន​បង្កើតឱ្យមាន​ភាព​ស្មុគស្មាញ​មួយចំនួន​ដល់​ច្បាប់​ទាំងឡាយ​ដែល​បាន​និយាយ​អំពី ការផ្ដល់​សិទ្ធិ​ឱ្យ​នរណាម្នាក់​ដោយ​ផ្អែកលើ​សញ្ជាតិ​របស់​អ្នកនោះ ដូចជា​ច្បាប់​មន្ដ្រីរាជការ​ស៊ីវិល​ដែល​ធ្វើឡើង​នៅក្នុង​ឆ្នាំ ១៩៥៣ ជាដើម​។ ច្បាប់​នេះ​បានកំណត់​ការ​អន​ញ្ញាត​ឱ្យចូល​បម្រើ​ការងារ​ជា​មន្ដ្រីរាជការ​ស៊ីវិល​ចំពោះ​អ្នក​ទាំងឡាយណា​ដែល មាន​សញ្ជាតិ​ជា​ខ្មែរ ដោយហេតុថា សញ្ជាតិ​ខ្មែរ​មិនត្រូវ​បាន​គេ​បកស្រាយ​ថា​មាន​អត្ថន័យ​ស្មើ​ទៅនឹង​ពលរដ្ឋ​ខ្មែរ​នោះឡើយ​។​ឥទ្ធិពល​នៃ​ការគ្រប់គ្រង​ប្រទេសជាតិ​ក្រោម​ច្បាប់​ខាងលើនេះ​បាន​រារាំង​មិនឱ្យ​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​ចូល​បម្រើ​ការងារ​ជា​មន្ដ្រីរាជការ​ស៊ីវិល​ឡើយ (De Benardi, ឆ្នាំ​១៩៧៥ ទំ​. ទី​៣០-៣២)​។ យោងតាម​អ្នក​ដែល​បានផ្ដល់​ការសម្ភាស​មួយចំនួន របប​ដឹកនាំ​ថ្មី​ដែល​បាន​បង្កើតឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​នោះ បាន​យកពន្ធ​លើ​ជន​ជាតិចិន​ថ្លៃ​ជាង​ការដែល​ពួកគេ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ពួក​អាណានិគម​។​ដោយ​មើលឃើញ​អំពី​ការលំបាក​នេះ​និង​ដោយមាន​ការសន្យា​ពី​ប្រទេស​ចិន​ដែល​ពេលនោះ​គ្រប់គ្រង​ដោយ​លោក​ម៉ៅ សេទុង ជន​ជាតិចិន​មួយចំនួន​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៥០​។ នៅពេលដែល​ច្បាប់​ការងារ និង​ច្បាប់​សញ្ជាតិ​នៅ​ប្រទេស​កម្ពុជា​បាន​ជំរុញឱ្យមាន​ការបែងចែក​នូវ​អត្តសញ្ញាណ​នៃ​ជន​ជាតិចិន​មួយ​នោះ ប្រទេស​ចិន​បាន ចេញ​នូវ​គោលការណ៍​ថ្មី​មួយ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​រស់នៅ​បរទេស​ដោយ​ជំរុញ​ឱ្យ​ជនជាតិ​ចិន​នៅ​កម្ពុជា​បញ្ជាក់​អំពី អត្ដ​សញ្ញាណ​របស់ខ្លួន​នៅក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​រស់នៅ​។ ជនជាតិ​ចិន​ទាំងនោះ​បានក្លាយ​ទៅជា​មនុ​ស្ស​គ្មាន​ទីដៅ ច្បាស់លាស់ នៅពេលដែល​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​បានចាត់ទុក​ពួកគេ​ថា​ជា​អ្នក​ក្រៅ​(​អ្នក​មកពី​ក្រៅ​) ។ នៅ​ឆ្នាំ​១៩៥៦ ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ក៏បាន​បង្កើត​នូវ​ការទាក់ទង​ជា​ផ្លូវការ​មួយ ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ ១៩៥៦ ដែល​រដ្ឋាភិបាល​ប្រជាមានិត​ចិន​បាន​សន្យា​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនជាតិ​ចិន​ដែល​រស់នៅ បរទេស​។​ទោះជា​យ៉ាណា​ក៏ដោយ ប្រ​វ​ត្ដិ​សាស្ដ្រ​បានបង្ហាញ​ឱ្យឃើញថា រដ្ឋអំណាច​ចិន​បាន​អនុវត្ដ​ន៍​គោលការណ៍​នេះ​ខ្លះៗ​ប៉ុណ្ណោះ ដោយ​គិត​អំពី​ផលប្រយោជន៍​ជា​យុទ្ធសាស្ដ្រ​និង​មនោគមវិជ្ជា​ជាធំ​។ នៅ​អំឡុងពេល​ទស្សនកិច្ចរ​បស់​លោក​មក​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៥៦ លោក​ជូ អេ​ន​ឡាយ (Zhou Enlai) បានប្រកាស​ជា​សាធារណៈ ដោយ​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ជនជាតិ​ចិន​គោរព​ច្បាប់ ប្រពៃណី​ទំនៀមទម្លាប់​និង​សាសនា​របស់​ខ្មែរ ហើយ​រៀបការ​ជាមួយ​ជនជាតិខ្មែរ ព្រមទាំង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ក្លាយជា​ពលរដ្ឋ​ខ្មែរ ដោយ​មិនចាំបាច់​មាន​ទំនាក់ទំនង​ច្រើនពេក​ជាមួយ​អង្គការ សមាគម​ជនជាតិ​ចិន​នៅ​បរទេស​ផ្សេង​ទៀតឡើយ​។ ទោះបី​ជាមាន​សំណើ​ជា​ចំហ​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏ប៉ុន្ដែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​កេង​យកចំណេញ​ពី​វត្ដ​មាន​របស់​ជនជាតិ​ចិន​ដែលមាន​ឥទ្ធិពល​នៅ​កម្ពុជា​។ ទោះបីជា​ជនជាតិ​ចិន​ភាគច្រើន​នៅ​កម្ពុជា​ជា​នាយទុន ហើយ​ពួកគេ​ត្រូវ​ខាតបង់​ក្នុង​ប​ដិ​វត្ដ​ន៍​កុ​ម្មុយ​និ​ស្ដ​នៅ​កម្ពុជា​ក៏ដោយ ពួកគេ​ភាគច្រើន​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​ពួកគេ​តែងតែ​សកម្ម​ក្នុងការ បង្កើត​សមាគម​ជនជាតិ​ចិន សមាគម​កីឡា និង​សាលារៀន​ចិន​ជាច្រើន​។ នៅពេលដែល​លោក​ជូ អេ​ន​ឡាយ និង​លោក លី ចាង​ជី (Liu Shaoqi) បានធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៥៦​និង​ឆ្នាំ​១៩៦៣ ប្រជាជន​ចិន​ទាំង​ប្រទេស​បាន​ប្រមូល ផ្ដុំគ្នា តាមរយៈ​សហគមន៍​ចិន​ទាំងនេះ ហើយ​ធ្វើដំណើរ​មក​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​មួយ​ដ៏​ធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ សម្ដេច​សីហនុ ដែលជា​អ្នក​ធ្លាប់បាន​បដិសេធ​ក្រុម​ជនជាតិ​ចិន និង​ជនជាតិ​វៀតណាម​មិនឱ្យ​ចូលរួម​ក្នុង​ពិធី​ស្វាគមន៍​មួយ​ដ៏​ធំ នៅក្នុង​ការសម្ដែង​សិល្បៈជាតិ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ​កន្លងមក​នោះ បានគ្រោង​អនុញ្ញាតឱ្យ​ជន​ជាតិចិន​ទាំងនោះ ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ចំណង​មិ​ត្ដ​ភាព​ចិន​កម្ពុជា និង​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​មន្ដ្រី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទាំងឡាយ​មក​កម្ពុជា (Cambodge d’ Aujourd’hui ឆ្នាំ​១៩៦៣ ទំ​. ទី​៣)​។​

​ដូច្នេះ ជន​ជាតិចិន​ត្រូវបាន​សម្ដេច​សីហនុ គ្រោង​អនុញ្ញាតឱ្យ​ចូលរួម​តែ​ក្នុងឱកាស​ជាក់លាក់​ណាមួយ​ប៉ុណ្ណោះ ដូចជា​ការសម្ដែង​សិល្បៈ​ក្នុង​ពិធីបុណ្យ​ចំណងមិត្តភាព​ចិន​កម្ពុជា និង​ការ​កេណ្ឌ​ប្រជាពលរដ្ឋ​ពី​សហគមន៍​នានា​ឱ្យមក​សាងសង់​មហាវិថី​ម៉ៅ​សេទុង​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាដើម (Yu Liang ឆ្នាំ​១៩៨១) ។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ចំណងមិត្តភាព​ចិន​កម្ពុជា​បាន​វិ​វ​ឌ្ឍ​ជា​បន្ដបន្ទាប់​ចាប់តាំងពី​មានប​ដិ​វត្ដ​ន៍ វប្បធម៌​ចិន​មក​។ នៅក្នុង​ឆ្នាំ​១៩៦៧ សម្តេច​សីហនុ បាន​ចាត់វិធានការ​ដ៏​តឹងរ៉ឹង​ដើម្បី​បញ្ចប់​ការជ្រៀតជ្រែក​របស់​ប្រទេស​ចិន និង​បញ្ចប់​ពួក​ខ្មែរក្រហម​ឱ្យ​លែង​ចំណុះ​ក្រោម​ពួក​កុ​ម្មុយ​និ​ស​ចិន ។​សមាគមនិស្សិត​ខ្មែរ​និង​សមាគម​មិ​ត្ដ​ភាព​ខ្មែរ​ចិន​ត្រូវបាន គេ​រំលាយចោល​។ អនុប្រធាន​៣​នាក់​នៃ​សហគមន៍​ទាំងឡាយ​ដែល​គាំទ្រ​ប្រទេស​ចិន មានឈ្មោះ​ហ៊ូ នឹម (Hu Nim) និង ភោគ ឆាយ (Phouk Chhay) បាន​លាក់ខ្លួន ហើយ​បាន​បង្កើត​នូវ​ចលនា​ឃោសនា​មួយ​ដ៏​ធំ (Kambuja(b) ឆ្នាំ​១៩៦៧ ទំ​. ទី​១១​។ ដូច្នេះ លោក​ញ៉ែម ដែលជា​ប្រធាន​សមាគម​មិ​ត្ដ​ភាព​ខ្មែរ​ចិន ត្រូវបាន​គេ​បណ្ដេញ​ចេញពី​រដ្ឋាភិបាល​៕

លីសា

×