ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើង ចំនួន៨លើក(យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ស្រីម្នាក់) រងរបួសធ្ងន់៩នាក់ (ស្រី២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរ ៧នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថាមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចររួមមានៈ ល្មើសល្បឿន ៣លើក (ស្លាប់ម្នាក់) មិនគោរពសិទ្ធិ ២លើក(ស្លាប់ម្នាក់) ប្រជែង ១លើក មិនប្រកាន់ស្តាំ ១លើក(ស្លាប់ម្នាក់) បត់គ្រោះថ្នាក់ ១លើក កត្តាយាន១លើក(ស្លាប់ម្នាក់)។
បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៤គ្រឿង រួមមាន ម៉ូតូ ចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង និងរថយន្តធំ ២គ្រឿងនិងយានផ្សេងៗ ១គ្រឿង។យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ចំនួន៤លើក រថយន្តធុនធំ ២លើក គោយន្ត១លើក។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤លើក ផ្លូវខេត្ត ៤លើក។រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ៣លើក ស្លាប់ម្នាក់ របួស៤នាក់(ស្រីម្នាក់) មណ្ឌលគិរី១លើក ស្លាប់ម្នាក់ របួស២នាក់(ស្រីម្នាក់) កំពត ២លើក ស្លាប់ម្នាក់ របួសម្នាក់(ស្រី) និងខេត្តកំពង់ធំ ១លើក ស្លាប់ម្នាក់។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន ១០៧លើក ស្លាប់ចំនួន៥៤នាក់ របួសសរុបចំនួន១៣៤នាក់ របួសធ្ងន់៩០នាក់ របួសស្រាលចំនួន៤៤នាក់ ។
លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ គិតពីម៉ោង១៤ ថ្ងៃទី១២ ខែសីហា ដល់ម៉ោង១៤ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ រួមមាន ៖ មធ្យោបាយចូលគោលដៅ ១,២២៩ គ្រឿង (ម៉ូតូ៦២%) , មធ្យោបាយល្មើស ៩៤គ្រឿង (ម៉ូតូ៧០%) អប់រំ ៤៦គ្រឿង (ម៉ូតូ៤៥%) ពិន័យ ៤៨គ្រឿង (ម៉ូតូ១០០%) ៕ ដោយ ៖ បញ្ញាស័ក្តិ