អ្នកនៅតំបន់ឆ្ងាយប្រហែលជានឹកស្មានថា ពពួកត្រីទាំងនេះ វាមានបំណងធ្វើ “អត្តឃាត” ហើយ ប៉ុន្តែចំពោះអ្នករស់នៅតំបន់សមុទ្រភាគខាងត្បូងកាលីហ្វ័រនីញ៉ាវិញ ពិតជាគ្មានអ្វីចម្លែកទេ ហើយពួកគេថែមទាំងហៅបាតុភូតនេះថា ៖ ត្រឡើងគោក! ។
ប្រភេទត្រី Grunion ទាំងនេះមានតែនៅតំបន់សមុទ្រភាគខាងត្បូងកាលីហ្វ័រនីញ៉ាប៉ុណ្ណោះ ។ លក្ខណៈពិសេសរបស់ពួកវា គឺបន្តពូជ ហើយពងនៅលើឆ្នេរសមុទ្រអំឡុងពីខែមីនាដល់ខែសីហា ។
ចាប់ពីឆ្នេរសមុទ្រ សាន់ហ្រាន់ស៊ីសស្កូ ដល់តំបន់ Baja របស់ម៉ិចស៊ីកូ គេឃើញបាតុភូតនេះជាប្រចាំ ។
ពពួកត្រីឈ្មោលក្រវែលជុំវិញមីញី ហើយបាញ់ស្បែមរបស់វាដើម្បីបង្កើត “គភ៌” លើពងរបស់មីញីលើខ្សាច់នាឆ្នេរសមុទ្រ ៕ លីសា