Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រើប្រាស់​ផលិតផល​សេរ៉ូម ឈ្មោះ Glutaone 600 អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​

​ភ្នំពេញ ​៖ នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​នេះ បានប្រកាសថា ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង ដល់​សាធារណជន មិនឲ្យ​ប្រើប្រាស់​ផលិតផ​ល​សេរ៉ូម ឈ្មោះ Glutaone 600 ដោយ​ផលិតផល​នេះ គ្មាន​ចុះ​បញ្ជិកា និង​គ្មាន​ការត្រួតពិនិត្យ ពី​ក្រសួង​សុខាភិបាល​ឡើយ​។ ការប្រើប្រាស់​ផលិតផល​ទាំងនេះ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​សុខភាព ឬ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា “​ផលិតផល​សេរ៉ូម ឈ្មោះ Glutaone 600 ជា​ប្រភេទ​ឱសថ ផលិត​នៅ​ប្រទេស​ថៃ គ្មាន​អស​យដ្ឋា​ន​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួង​សុខាភិបាល ហើយ​ថែមទាំង​ផ្សព្វផ្សាយ​ភូតកុហក បោកប្រាស់ និង​បំផ្លើស​ហួស​ពី​ការ​ពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ដូចជា ធ្វើឲ្យ​ស្បែក​សបែប​ស៊ី​ជម្ពូរ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ម៉ត់​រលោង ផ្តល់​សំណើម​ដល់​ស្បែក បំបាត់​មុន បំបាត់​ស្នាម​អុជ​ខ្មៅ អាចម៍​រុយ ជាំ ជំនួយ​ក្រចក និង​សក់ ស្អាត​តាំងពី​ចុង​សក់​ដល់​ចុងជើង​។​ល​។ សេរ៉ូម អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អាច​បណ្តាល​ឲ្យ​មហា​រីកស្បែក ឬ​អាច​ឈាន​ដល់​បាត់បង់​អាយុជីវិត ដោយសារ​ប្រតិកម្ម​មកពី​ការ​ព្យូរសេរ៉ូម​មិនបានត្រឹ​ម​ត្រូវ តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ឬ​បែក​គ្រាប់​ឈាម របស់​អ្នកប្រើប្រាស់​ទៀត​នេះ ដូច្នេះ​ក្រសួង​សុខាភិបាល​សូម​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់​សេរ៉ូម​នេះ ជាបន្ទាន់ ហើយ​ក្រសួង​សុខាភិបាល នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំងអស់ ដែល​នាំចូល ផ្សព្វផ្សាយ ឬ​ចែកចាយ​សេរ៉ូម​នេះ ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​៕ ដោយ​ ៖​ កូឡាប​

×