Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO: ៩៣% នៃ​ទឹក​ច្រក​ដប​ដាក់លក់​លើ​ទីផ្សារ​ផ្ទុក​គ្រាប់​ជ័រ​ដ៏​សែន​តូច​

​ការស្រាវជ្រាវ​បង្ហាញថា សឹងតែ​ទាំង​អស់នៃ​ទឹក​សុទ្ធ​ច្រក​ដប ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​ល្បីឈ្មោះ​ដូចជា Aquafina និង Dasani មាន​ហានិភ័យ​មិន​សុវត្ថិភាព​ចំពោះ​អ្នក​ប្រើ ។​

WHO: ៩៣% នៃ​ទឹក​ច្រក​ដប​ដាក់លក់​លើ​ទីផ្សារ​ផ្ទុក​គ្រាប់​ជ័រ​ដ៏​សែន​តូច​

​ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ទើប​ប្រកាស​លទ្ធផល​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ពេលដែល ៩៣% ក្នុងចំណោម​គំរូ​ទឹក​សុទ្ធ ២៥៩ ពី​ម៉ាក​សញ្ញា ១១ នៅ ៩ ប្រទេស មាន​ផ្ទុក​គ្រាប់​ជ័រ​ដ៏​សែន​តូច ។​

​ម៉ាក​ទឹក​សុទ្ធ​ច្រក​ដប ត្រូវបាន​យកមក​ត្រួតពិនិត្យ​រួមមាន​៖ Aqua (Danone), Aquafina (PepsiCo), Bisleri (Bisleri International), Dasani (Coca-Cola), Epura (PepsiCo), Evian (Danone), Gerolsteiner (Gerolsteiner Brunnen), Minalba (Grupo Edson Queiroz), Nestlé Pure Life (Nestlé), San Pellegrino (Nestlé) និង Wahaha (​ហាន​ចូ​វ Wahaha Group) ។​

​ប៉ាន់​ស្មានជា​មធ្យម​មាន​ប្រមាណ ៣០០ គ្រាប់​ជ័រ​ក្នុង​១​លីត្រ​ទឹក​សុទ្ធ ។ គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ទឹក Nestle Pure Life មួយ​ដប​ផ្ទុក​ជាង ១០.០០០ គ្រាប់​ជ័រ ។ ដូច្នេះ ប្រសិន​អ្នក​ទទួលទាន​ទឹក​១​លីត្រ​រាល់ថ្ងៃ​ក្នុង​១​ឆ្នាំ​, សរីរាង្គ​អ្នកមាន​ហានិភ័យ​ស្រូបយក​រាប់សិប​ពាន់​គ្រាប់​ជ័រ​តូចៗ​នោះ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​ឲ្យ​ដឹងថា តួលេខ​នេះ​បាន​កើន​ទ្វេដង ប្រៀប​នឹង​ការស្រាវជ្រាវ​មុននេះ ។ គ្រាប់​ជ័រ​តូចៗ (microplastic) មិនអាច​មើលឃើញ​ដោយ​ភ្នែក​ធម្មតា ដោយសារ​មាន​ទំហំ​ពី ៦ ទៅ ១០០ micron ៕ លី​សា​

 

×