ស្ត្រីម្នាក់ស្ទើរព្រលែងដើមទ្រូងកណ្តាលវាល បានត្រូវគេចាប់ចងលើយន្តហោះ បន្ទាប់ពីនាង”បង្កចលាចល” លើជើងហោះហើរពីរុស្ស៊ីទៅព័រទុយហ្កាល់ ។
ជាប់ចំណងព្រោះបង្កចលាចលលើយន្តហោះ ។
តាម Daily Star ស្ត្រីសក់ពណ៌ត្នោតរូបនេះ បានត្រូវជាប់ចំណងព្រោះតែមានទង្វើមិនគប្បី ក្រោយពេលស្រវឹងតាំងពីមុនឡើងយន្តហោះ ។ ជើងហោះហើរចាកចេញពីក្រុងមូស្គូ រុស្ស៊ី
ទៅកាន់ទីក្រុងលំហែកម្សាន្ត Antalya ប្រទេសព័រទុយហ្កាល់ ។
ក្នុងខ្សែវីដេអូ ដែលអ្នកដំណើរម្នាក់លើយន្តហោះបានថតស្រីស្រស់ពុំស្គាល់អត្តសញ្ញាណ ដែលល្វែងលើសល់តែអាវទ្រនាប់ កំពុងតែស្រែកឡូឡាជាភាសារុស្ស៊ី ។
នាងស្រែកថា ៖ “ខ្ញុំសុំអង្វរអ្នកទាំងអស់” “ដៃរបស់ខ្ញុំត្រូវចង ខ្ញុំពុំអាចធ្វើអីបាន មើលនេះៗដៃខ្ញុំចេញឈាមហើយ !” នាងស្រែកបន្ត ។
ក្រុមហោះហើរបានបង្ខំចិត្តចាប់ចងនារីម្នាក់នេះ ព្រោះទង្វើររបស់នាងអាចបណ្តាលឲ្យអ្នកផ្សេងរងរបួស ។
ពួកគេបានចងដៃ ចងជើង នាងជាប់រួចដាក់ឲ្យអង្គុយផ្ទាល់លើកម្រាលព្រំ រហូតដល់ពេលយន្តហោះទៅដល់គោលដៅ ។ គេពុំបានដឹងថាមុនត្រូវចងនាងស្លៀកពាក់បែបណាទេ ។
នាងរៀបរាប់ថា នាងបានឃើញមនុស្សម្នាក់បំបាំងកាយ កំពុងខិតខំសម្លាប់ខ្លួន ។ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីឲ្យដឹងថា ព្រោះមិនចង់ឲ្យមានរឿងវែងឆ្ងាយ សមត្ថកិច្ចព័រទុយហ្កាល់ បានដោះលែងនាងនៅអាកាសយានដ្ឋានប្រទេសនេះ ៕ ចន្ទ្រា