ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រទី១៩ខែកក្កដាឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ជាស្នងការរង ត្រូវបានប្រកាសទទួលតំណែងថ្មី ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ទោជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។
ពិធីនេះមានការអញ្ជើញចូលរូមពីឯកឧត្តម លោក ជំទាវ លោក លោកស្រី មន្រ្តីរាជការ ជាថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធក្នុងខេត្តបាត់ដំបង ជាច្រើនរូប ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី