ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសឥណ្ឌា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ លោកជំទាវបណ្ឌិតសភាចារ្យក៏នឹងមានការជួបសម្តែងការគួរសម ព្រមទាំងពិភាក្សានូវការងារមួយចំនួនជាមួយដៃគូនៃប្រទេសជាមិត្ត និងបណ្តាស្ថាប័ននានាមួយចំនួន ស្តីពី ការអភិរក្សនិងអភិវឌ្ឍនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី