Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បួនដង្ហែប្រតិភូកីឡាកម្ពុជាក្នុង Paris Olympic Games 2024 នៅប្រទេសបារាំង

រាជធានីភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ពីកម្ពុជា យើងសូមចូលរួមអបអរសាទរ និងគាំទ្រអត្តពលិកកម្ពុជាដែលតំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួតកីឡអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នោទីក្រុងប្រារីស ប្រទេសបារាំង។

សំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃសៅរ៍ទី២៧កក្កដា ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលមានមនុស្សរាប់ពាន់នាក់ឈរមើលតាមដងទន្លេ។ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះដែរ ក្បួនកីឡាបានដង្ហែតាមដងទន្លេស្ទឹងសែនប៉ារីស (La Seine) ដោយឆ្លងកាត់ទីតាំងល្បីល្បាញជាច្រើននៃទីក្រុងប៉ារីស។ កីឡាអូឡាំពិករដូវក្តៅ គឺជាព្រឹត្តការណ៍កីឡាសកលដ៏ធំរបស់ពិភពលោក ដែលត្រូវបានរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។ កីឡានេះមានប្រវត្តិដ៏យូរលង់ដែលបានចាប់កំណើតក្នុងសម័យកាលក្រិកបូរាណ។ ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមបញ្ជូនកីឡាកររបស់ខ្លួនទៅចូលរួមក្នុង កីឡាអូឡាំពិក កាលពីឆ្នាំ១៩៥៦ តែបានខកខានរហូតដល់ឆ្នាំ២០០០ ពោលគឺក្រោយពីប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ ។ នេះសរបញ្ជាក់ឱ្យឃើញច្បាស់នូវការរា់រានមានជីវិតនៃកីឡា អាស្រ័យដោយកត្តាសុខសន្តិភាព។
ជយោ! កីឡាករកម្ពុជា! កីឡារស់ក្នុងសន្តិភាព។

សូមរំលឹកផងដែរថា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានជួបសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តប្រតិភូកីឡាកម្ពុជាដែលត្រូវទៅចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រតិភូកីឡាចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាអត្តពលកម្ម កីឡាករជម្រើសជាតិអត្តពលកម្ម និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ២០នាក់។

មុនឈានដល់កិច្ចសំណេះសំណាល ឯកឧត្តម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរាយការណ៍ជូនអង្គពិធី អំពីរបាយការណ៍ និងស្ថានភាពនៃការត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស។

ក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទដែលកីឡាករខ្មែរចំនួន ៣រូបបានឆ្លងកាត់ការវាយតម្លៃស្តង់ដាកម្រិតសមត្ថភាពជាប់ទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេមលើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាពេលនេះ ការចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកហ្គេម គឺជាក្តីប្រាថ្នារបស់កីឡាករគ្រប់រូប ដែលនេះជាកិត្តិយសសម្រាប់កីឡាករ និងប្រទេសជាតិ ដូច្នេះសូមឱ្យកីឡាករទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងគោរពបទបញ្ជាការប្រកួត គោរពការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល-ចៅក្រម គោរពគោលការណ៍របស់កីឡាអន្តរជាតិ ដើម្បីឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ អរិយធម៌ល្អ សុជីវធម៌ល្អជាពលរដ្ឋកម្ពុជា និងជាតំណាងប្រទេសជាតិ។ ឣត្តពលិកទាំង ៣រូប ឱ្យចាប់យកឱកាសនេះ សង្កេត និងរៀនសូត្របន្ថែមដើម្បីបន្តពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា និងសំខាន់បំផុត ត្រូវយកចិត្តទុកដាក់លើការរៀបចំខ្លួនឱ្យមានសុវត្ថិភាពល្អក្នុងការចូលរួម និងការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព ហើយទន្ទឹមនឹងខិតខំប្រឹងប្រែងដណ្តើមយកមេដាយ ឬជ័យលាភី សូមជូនពរឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ជោគជ័យក្នុងបំបែកឯកទគ្គកម្មខ្លួនឯងផងដែរ។

គួរបញ្ជាក់ផងដែរថា នាល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤នេះ ប្រតិភូកីឡាករ កីឡាការិនីកម្ពុជា នឹងចាកចេញទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិក ២០២៤ ដែលឆ្នាំនេះ កម្ពុជាមានអត្តពលិក ៣រូបចូលរួមប្រកួត ក្នុងនោះមានអត្តពលកម្ម ១នាក់ និងហែលទឹក ២នាក់។

សូមចូលរួមគាំទ្រ និងជូនពរដល់ ឣត្តពលិក ទាំង៣រូបរបស់កម្ពុជា ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឆាប់ៗនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×