Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ កោតសរសើរពីបច្ចេកទេសសំណង់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងរបស់បុរី មេគង្គ លែន

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ឯកឧត្តម ហង្ស សុតសំភារ អគ្គលេខាធិការនៃគណៈស្ថាបត្យករកម្ពុជា បានដឹកនាំគណៈប្រតិភូដែលជាគណៈកម្មការមេប្រយោគក្នុងការវាយតម្លៃកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្ររចនាលើគម្រោង «ឧទ្យានបៃតងក្នុងសហគមន៍អ្នករស់នៅបុរី មេគង្គ លែន» ដែលលាតសន្ធឹងលើផ្ទៃដី ៥ហិកតា របស់គម្រោងធំទី៣ «មេគង្គ ស៊ីធី» នៃបុរី មេគង្គ​ លែន ដែលស្ថិតតាមបណ្តោយផ្លូវជាតិ ៦A។

ក្នុងដំណើរទស្សនៈកិច្ចអំពីគម្រោងនេះផងដែរត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងរាក់ទាក់ពី លោកអគ្គនាយក អ្នកឧកញ៉ា ជាម ឃុនណាត ព្រមទាំងក្រុមការងារវិស្វកររបស់បុរី ដើម្បីជាមគ្គុទ្ទេសក៌ត្រួសត្រាយផ្លូវ និងបកស្រាយពីព័ត៌មានលំអិតនៃវិសាលភាពរបស់គម្រោង ក៏ដូចជាព័ត៌មានសំណង់ស្ថាបត្យកម្ម និងរចនាបថគេហដ្ឋាន ក្នុងគោលបំណងឱ្យគណៈកម្មការនៃកម្មវិធីប្រកួតកាន់តែយល់ស៊ីជម្រៅបន្ថែមពីគម្រោង និងធ្វើការដាក់ពិន្ទុដល់ក្រុមបេក្ខជនបេក្ខនារីដោយសុក្រឹតភាពបំផុតសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលនឹងគ្រោងប្រព្រឹត្តិឡើងនៅខែក្រោយនេះ។

ស្របក្នុងពេលនោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូបានវាយតម្លៃខ្ពស់លើបច្ចេកទេសសំណង់ដែលប្រកបដោយគុណភាព និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងមានភាពធំទូលាយប្រកបដោយ

បរិស្ថានបៃតង ហើយមានការកោតសរសើរជាខ្លាំងចំពោះគម្រោងរបស់បុរីដែលនឹងគ្រោងបង្កើតឧទ្យានបៃតងទំហំ ៥ហិចតា នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ និងចែករំលែក ទៅកាន់សង្គមវិញតាមរយៈរូបភាពជាច្រើនដូចជាការប្រកួតប្រជែងរចនាគម្រោងនេះផ្ទាល់ ដើម្បីបណ្តុះបណ្តាលប្អូនៗជំនាន់ក្រោយឱ្យមានសមត្ថភាពកាន់តែខ្លាំងក្នុងវិស័យស្ថាបត្យកម្មក្នុងប្រទេសកម្ពុជា ដែលដើរស្របនឹងចក្ខុវិស័យ របស់ បុរី មេគង្គ លែន ក្នុងការប្តេជ្ញាចិត្តសាងសង់គេហដ្ឋានដែលមានសំណង់រឹងមាំ, ម៉ូដល្អដាច់គេ និងជាគេមរតកដល់អ្នកជំនាន់ក្រោយ។​

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!

×