បាត់ដំបង ៖ ក្រសួងធនធានទឹកនិងឩតុនិយម បានបញ្ជាក់ថា មកដល់ម៉ោង ៩:១៥ នាទី ព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបង បានបន្តកើនឡើងដល់កម្ពស់ ១៣,៦៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ) ។
ប្រភពដដែល បានឱ្យដឹងថា ទឹកបានចាប់ផ្តើមហូរហៀរចេញតាមប្រព័ន្ធលូ លិចចូលតំបន់ផ្សារបឹងឈូកក្រុងបាត់ដំបង ជាបណ្តើរៗហើយ ៕ ដោយ ៖ កូឡាប