Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនន់​ស្ទឹង​សង្កែ បានចាប់ផ្តើម​ស្រក​ហើយ​

​បាត់ដំបង​៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានប្រកាសថា មក​ដល់​ម៉ោង ៦ ព្រឹក​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៨ នេះ ទឹកស្ទឹង​សង្កែ​ក្រុង​បាត់ដំបង បាន​បន្ត​ស្រក​ចុះ​មក​នៅក្នុង​កម្ពស់ ១៣,៧០ ម៉ែត្រ (​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១៣,៧៥ ម៉ែត្រ​) ។​

​ជាមួយគ្នា​នោះ​ដែរ ទ្វារ​ទឹក​ទំនប់​ពហុ​បំណង និង​ទ្វារ​ទឹក​ទំនប់​កង្ហត ត្រូវ​បាន​ទម្លាក់​ចុះ​ជា​បណ្តើរៗ ។ ទឹកជំនន់​ស្ទឹង​សង្កែ​នៅ​ផ្នែក​ខាងក្រោម (​ក្រុង​បាត់ដំបង​) នឹង​ចាប់ផ្តើម​ស្រក​ចុះ​ជា​បន្តបន្ទាប់​គ្នា​ផងដែរ ។​

​កម្រិត​បរិមាណ​ទឹកភ្លៀង​ដែល​បាន​ធ្លាក់​តាម​បណ្តា​រាជធានី​-​ខេត្ត និង​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ១៧ ខែ​សីហា ឆ្នាំ ២០១៨ ៖

ដោយ​៖​បញ្ញា​ស័ក្តិ​

×