ស្រុកត្រពាំងប្រាសាទ ៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងមឺងម៉ាត់ជាប់ជាប្រចាំ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៤
វេលាម៉ោង១៩និង៥៧នាទី លោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចាត់ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក លោកវរសេនីយ៍ទោ ផន ជាង អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ត្រី ហាក់ ប៊ុននី អធិការរងទទួលផែនការងារស្ថិតិ លោកវរសេនីយ៍ត្រីអិន ណាត អធិការរងទទួលការងារសន្តិសុខ និង លោកអនុសេនីយ៍ឯក ប៊ុន មុន្និនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ ចុះដឹកនាំកម្លាំងបង្ក្រាបនូវករណី៖ ជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាម្ចាស់ហាងបានម្នាក់(០១នាក់)ឈ្មោះ នូវ សុភ័ក្រ្ត ភេទ ស្រី អាយុ៤២ឆ្នាំ មុខរបរម្ចាស់អាហារដ្ឋាន ត្រង់ចំនុចភូមិ/ឃុំ/ស្រុក កើតហេតុខាងលើ។
ដោយឆែកឆេករកឃើញនូវសារធាតុញៀននិងដកហូតសម្ភារៈ វត្ថុតាងរួមមាន÷១/ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន((ICE)ចំនួន០៤កញ្ចប់ធំ។
២/ជញ្ជឺងថ្លឹងគ្រឿងញៀនចំនួន០១។ ៣/ទូរស័ព្ទដៃ មួយ(០១)គ្រឿង។ ៤/ឧបករណ៍បម្រើឲ្យប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាង បាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី