Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជំរុញឱ្យលើកស្ទួយសិល្បៈអរូបី ដើម្បីលើកតម្កើងអត្តសញ្ញាណជាតិកាន់តែខ្ពង់ខ្ពស់

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ខិតខំប្រែងបន្តទៀត ដើម្បីលើកស្ទួយសិល្បៈអរូបីឱ្យកាន់តែរស់រវើក ប្រកបដោយគុណភាព និងបានលើកតម្កើងអត្តសញ្ញាណជាតិកាន់តែខ្ពង់ខ្ពស់។

ជាក់ស្តែង ដោយសារ តម្លៃលេចធ្លោជាសាកល ចាប៉ីដងវែង ត្រូវបាន គណៈកម្មការអន្ដររដ្ឋាភិបាល សម្រាប់ កិច្ចការពារបេតិកភណ្ឌ វប្បធម៌ អរូបី ចុះទៅក្នុង “បញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃ មនុស្សជាតិ” របស់ អង្គការយូណេស្កូ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា កាលពីពេលថ្មីៗនេះ នាឱកាសបានអញ្ជើញមកទស្សនកិច្ច សួរសុខទុក្ខ លើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដោយជំរុញឱ្យលើកស្ទួយសិល្បៈអរូបី។

ក្នុងពេលនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សិស្សនុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់របាំ ភ្លេង សិល្បៈសូនរូប ទទួលបានជោគជ័យគួរជាទីមោទនៈ៕

×