Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារបសាធារណៈបានរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មកការប្រឡេងប្រជែង បានឲ្យដឹងថា ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រសួងមុខងារបសាធារណៈបានរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយអនុលោមនិយាមនីតិវិធីសម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីរាជការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការប្រឡងប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំងការតាមដានជាប្រចាំ លើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើយ៉ាងណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែប្រសើរ។ 

សូមជម្រាបថា បេក្ខជនដែលបានប្រឡងជាប់ស្ថាពរក្របខណ្ឌក្រសួងអប់រំ កម្រិតគ្រូបឋមសិក្សា ដែលគណៈកម្មការប្រឡង ប្រជែងប្រកាសលទ្ធផលជាផ្លូវការ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ មានចំនួន១៣៤៧នាក់ (ស្ត្រី ចំនួន៨៧៦នាក់) ត្រូវបង្ហាញខ្លួននៅតាមសាលារៀនដែលពួក គាត់ត្រូវចូលរួមបណ្តុះបណ្តាលនិងបំពេញឯកសារពាក់ព័ន្ធឱ្យបានល្អិតល្អន់ មានដូចជា៖ អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រដែលបានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរ និងត្រូវពិនិត្យសុខភាព តាមលក្ខខន្តិកៈដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង។ នេះបើយោងតាមប្រសាសន៍ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យបេក្ខជនដែលជាប់ស្ថាពរ ចូលរួមបំពេញតាមលក្ខខណ្ឌដែលបានចែងក្នុងសេចក្តីជូនដំណឹង។

នៅលើផេកក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងចូលរួមអបអរសាទរបេក្ខជនជាប់ជាស្ថាពរ និងសូមលើកទឹកចិត្តដល់បេក្ខជន ដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសសម្រាប់ការ ប្រឡងប្រជែងតាមរយៈការប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។

បើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖”ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណដល់ក្រុមការងារនៃគណៈកម្មការ និងអនុគណៈកម្មការ រួមទាំងស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យការប្រឡងប្រព្រឹត្តទៅបានដោយរលូន រួមទាំងការជួយសម្របសម្រួលគ្រប់ទិដ្ឋ ភាពជូនបេក្ខជន និងអាណាព្យាបាល”។ ទាំងអាណាព្សាបាលបេក្ខជនចូលរួមប្រឡងប្រជែងក្របខណ្ឌជាមន្ត្រីសាធារណៈ និងបេក្ខជនផ្ទាល់ បានគាំទ្រការរៀបចំកិច្ច ការប្រឡងរបស់គណៈកម្មការប្រឡង ប្រជែងរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ អ្នកចេះជាប់ គ្មានអំពើពុករលួយ ឬអាងខ្សែអ្នកធំឡើយ៕

×