ខ្ញីត្រូវបានគេប្រើប្រាស់ច្រើនបំផុតទាំងក្នុងម្ហូបអាហារ និងធ្វើជាថ្នាំព្យាបាល។ ការសិក្សាផ្នែកវេជ្ជសាស្ត្រថ្មីៗនេះបានអះអាងថា មនុស្សយើងប្រើខ្ញីធ្វើជាថ្នាំបំបាត់ហើមពោះ បំបាត់រោគក្អក ថ្នាំធ្វើឱ្យបែកញើស និងជួយការស្រូបយកជាតិថ្នាំផ្សេងទៀតសម្រាប់រាង្គកាយទាំងមូល។
សារធាតុសំខាន់របស់ខ្ញីគឺប្រេងដែលមានក្លិនក្រអូប, សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិហឺររបស់វា។ ឥទ្ធិពលរបស់ខ្ញីទៅលើការព្យាបាលគឺដោយសារជាតិហឺររបស់វា។
អ្នកអាចប្រើខ្ញីសម្រាប់ការព្យាបាលដូចជា៖
– រកកលចង់ក្អួត, ក្អួត, ពុលពេលធ្វើដំណើរតាមយាន្តជំនិះ, ដំណើរវិលមុខ, ដំណើរចាញ់គភ៌របស់ស្ត្រី។
– បាត់បង់ចំណង់បរិភោគអាហារ។
– ឈឺពោះ, ការពិបាកក្នុងការរំលាយអាហារ, ហើមពោះ, និងឆ្អល់ពោះ។
– ជួយសម្រួលលំហូរទឹកប្រមាត់។
– ប្រឆាំងនឹងជំងឺផ្តាសាយ, ក្អក, និងក្តៅខ្លួន។
– បន្ថយកូលេស្តេរ៉ុល
– សារធាតុប្រឆាំងអុកស៊ីតកម្ម
– និងកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់៕
ប្រភព៖ healthline