ខេត្តព្រះសីហនុ៖ សមត្ថកិច្ចចម្រុះប្រចាំការ នៅផ្លូវជាតិលេខ៤ បានឲ្យដឹងថា ករណីជំនន់ទឹកភ្លៀង នៅចំណុចស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ គិតត្រឹមម៉ោងជិត ៤ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨នេះ អាជ្ញាធរ បានប្រកាសបិទផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាតឲ្យរថយន្តធុនធំ បើកឆ្លងកាត់ទៀតទេ ព្រោះទឹកកំពុងបន្តកើនឡើងជាបន្តបន្ទាប់។
ផ្តើមពីបញ្ហានេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកបើកបរ អាចបង្វែរទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្នសិន៕ ដែន សីមា