ស្រុកភ្នំព្រឹក៖ កាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២៤ សមត្ថកិច្ចនគរ បាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកមានលោក វេសេនី យ៍ទោ ហេង បារាំង ជាអធិការបានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ១នាក់ មកកាន់អធិការ ដ្ឋាននគរបាលស្រុកបន្ទាប់ពីគាត់បានប្រើអំពើហិង្សាទៅលើជនរងគ្រោះចំនួន២នាក់ដែលរស់នៅក្នុងមូលដ្ឋាន ភូមិអូរដា ឃុំបួរស្រុកភ្នំ ព្រឹកបណ្តាលឱ្យរងរបួស កាលពីថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២៤ ។
ជនសង្ស័យឈ្មោះ អៀម រ៉េត ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកដាវសាំម៉ូរៃកាប់ទៅលើ ជនរងគ្រោឈ្មោះ ប៊ុត ប៊ុន្នី ភេទប្រុស អាយុ ៤១ឆ្នាំ មុខ របរកសិករឈ្មោះ ឡុង វ៉ាន់នី ភេទស្រី អាយុ ៤១ឆ្នាំ មុខ របរកសិករបណ្តាលឱ្យរងរបួស ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យស្រុកសំពៅលូន ។
កិច្ចប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលព័ត៌មានមកដល់សមត្ថកិច្ចនគរបាលហើយស្របតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សម ត្ថកិច្ចឃាត់ខ្លួនជន សង័្សយនិងដកហូតវត្ថុតាងមានដាវសាំម៉ូរៃចំនួន០១ ។
តាមលោកអធិការស្រុកភ្នំព្រឹក ថាមូលហេតុដែលនាំទៅដល់កើតករណីខាងលើនេះគឺដោយសារទំនាស់ពាក្យសំដីនៅកន្លែងផឹកស៊ីនិងមានការប្រច័ណ្ឌផងដែរ។
ដែលពេលនេះសមត្ថកិច្ចបានរៀបចំបញ្ជូនមកអនុវត្តទោ សទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី