Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំលាំងនគរបាល​ចុះស្រាវជ្រាវដកហូតបំពង់សុីមាំងកែឆ្នៃខុសលក្ខណៈបច្ចេកទេសបង្ក​សម្លេង​រំខានដល់ពលរដ្ឋ

សំរោងទង​៖​ កំលាំងនគរបាល​ចុះស្រាវជ្រាវដកហូតបំពង់សុីមាំងកែឆ្នៃខុសលក្ខណៈបច្ចេកទេសនិងគ្រឿងបន្លាស់កែឆ្នៃ​ដែលអ្នកប្រេីប្រាស់មួយចំនួនតែងតែទិញយកដាក់ម៉ូតូបង្ក​សម្លេង​រំខានដល់ពលរដ្ឋនិងប៉ះពាល់សណ្ដា​ប់ធ្នាប់សង្គម​។

ដោយអនុវត្ដតាមបទបញ្ជា​លោកឧត្ដម​សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំព​ង់ស្ពឺ​ កំលាំង​នគរបាល​អធិការ​ដ្ឋាន​ស្រុក​សំរោង​ទង​ ដឹកនាំ​ដោយ​លោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិកា​រ​នគរបាល​ស្រុក​ កំលាំង​ផ្នែក​ជំនាញស្រុក​ ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​វល្លិសរ បានចុះដល់ទីតាំងលក់បំពង់សុីមាំងម៉ូតូកែឆ្នៃមួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រ ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជាក់ស្ដែង​ពេលសមត្ថកិច្ចចុះដល់បានជួបមនុស្សចំនួន ៤​នាក់: ១- ឈ្មោះ រី សុវិរៈ ភេទប្រុស អាយុ ២០ឆ្នាំ ម្ចាស់ទី​តាំ​ង នៅភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ។ ២- ឈ្មោះ ចន សុខមាន ភេទប្រុស អាយុ ១៧ឆ្នាំ ម្ចាស់ទីតាំង នៅភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ។ ៣- ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ ២២ឆ្នាំ អ្នកមកជួលជុល នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ។ ៤- ឈ្មោះ ធឿន រ៉ាវី ភេទប្រុស អាយុ ២១ឆ្នាំ ជាងជួស​ជុលកែឆ្នៃ​ ស្នាក់នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំ​រោងទង ។

-ក្រោយពិនិត្យបានដកហូតម៉ូតូកែច្នៃ ចំនួ​ន ៦​គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃចំនួន ១១ និងសាក់ស៊ីម៉ូតូកែចំនួន ៩​ ករណីខាងលេីសមត្ថកិច្ចបានធ្វើការអប់រំកិច្ចសន្យាចំ​ពោះម្ចាស់ទីតាំង​ ជាងកែឆ្នៃសុីម៉ាំង​ អ្នកមករកសេ​វាកែឆ្នៃអោយវិលត្រឡប់ទៅវិញបញ្ឍប់សកម្មភាពប្រាស​ចាកផ្លូវច្បាប់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×