Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ញាក់សាច់​នឹង “​ផ្នូរ​” តម្កល់​អដ្ឋិធាតុ​មនុស្ស​…៦​លាន​នាក់​នៅ​ប៉ារីស​!

​ផ្នូរ​ប៉ារីស គឺជា​ដី​អាថ៌កំបាំង គួរឲ្យខ្លាច​បំផុត​ពិភពលោក ។ ដំបូង​ឡើយ​វា​ត្រូវ​បាន​កសាង​ដូចជា​រណ្តៅ​រ៉ែ តែ​ក្រោយមក​ក៏​ប្រែក្លាយ​ជា​កន្លែង​តម្កល់​អដ្ឋិធាតុ -​ទី “​ស្នាក់នៅ​” របស់​អដ្ឋិធាតុ​មនុស្ស ៦​លាន​នាក់ នា​ចុង​សតវត្សរ៍​ទី ១៨ ។​

​បច្ចុប្បន្ន​នេះ​មាន​តែ​១​ផ្នែក​តូច​នៃ​ផ្នូរ​តម្កល់​អដ្ឋិធាតុ​នេះ​ត្រូវ​បាន​បើកទ្វារ​ឲ្យ​មហាជន​បាន​ទស្សនា ។ គេ​ត្រូវ​ដើរ​តាម​ល្អាង​ជ្រៅ ឆ្ងាយ “​សន្លឹម​” ១​គួរ​ឲ្យ​ព្រឺ​ឆ្អឹងខ្នង ។ ទីនោះ​អ្នកនឹង​បានឃើញ​ឆ្អឹង​លលាដ៍ គ្រោង​ឆ្អឹង រាប់ពាន់​តម្រៀ​បគរ​ពី​លើ​គ្នា​យ៉ាង​មាន​សណ្តាប់ធ្នាប់ ។​

​ខាងក្នុង​ល្អាង​អដ្ឋិធាតុ​របស់​មនុស្ស​៦​លាន​នាក់ នៅ Paris -​បារាំង ។​

​ប៉ុន្តែ ៩៩% នៃ​ល្អាង​ដែល​មាន​ប្រវែង ២៧៤​គី​ឡូ នេះ គឺ​ជា​ទី​ហាមឃាត់​មិន​ឲ្យ​បំពាន​ដើម្បី​ធានា​សុវត្ថិភាព ។ យ៉ាងនេះក្តី​ក៏​នៅ​មាន​អ្នក​លប​លួច​ចូល​ក្នុង​តំបន់ហាមឃាត់​ធ្វើឲ្យ Cataflics -​កង​ប៉ូលិស​ត្រួតពិនិត្យ​តំបន់​នេះ ជួបប្រទះ​នូវ​ការលំបាក​យ៉ាងខ្លាំង ៕ ចន្ទ្រា​

×