Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនគណៈប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន

ទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤, ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនគណៈប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបពិភាក្សាការងារជាមួយ លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និងការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ។

ក្នុងជំនួបនោះ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ា បានថ្លែងអំណរគុណចំពោះសហគមន៍អ៊ឺរ៉ុបសម្រាប់ការផ្តល់នូវជំនួយផ្នែកបោសសម្អាតមីនជាសកល ទៅបណ្តារប្រទេសនានាដែលមានបញ្ហាមីន និងបានធ្វើបច្ចុប្បន្នភាពពីដំណើការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងសន្ធិសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អ៊ឺរ៉ុបជួយជម្រុញធ្វើសាកលភាវូបនីយកម្មជាមួយបណ្តារប្រទេសដែលសហគមន៍អ៊ឺរ៉ុបមានទំនាក់ទំនង ដូចជា បារ៉េន ឡាវ វៀតណាម លីបង់ ម៉ុងហ្គោលី នេប៉ាល់ អាស៊ែបៃហ្សង់ អាមេនី ហ្សកហ្ស៊ី ប្រទេសកោះប៉ាស៊ីហ្វិក កាហ្សាក់ស្ថាន និងសឹង្ហបុរី។ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

លោក Stefan TRESSING បានអបអរសាទរកម្ពុជាក្នុងនាមជាប្រធាននៃអនុសញ្ញាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។ លោក Stefan បានលើកទឹកចិត្តដល់កម្ពុជា ក្នុងការបំពេញការងារជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានសន្យាផ្តល់នូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយត្រៀមចូលរួមគាំទ្រទាំងការងារបច្ចេកទេស ទាំងថវិកា។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×