Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ ៖ ព្រឹកនេះក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×