Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ផ្ញើសារលិខិត​ ជូន​ចំពោះប្រធានរដ្ឋសភាឡាវ​ និង ប្រធានរដ្ឋសភាវៀតណាម​ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីសារលិខិត​ ជូន​ចំពោះ ឯកឧត្តមបណ្ឌិត សាយសំផន ភូមិវិហាន (Xaysomphone Phomvihane)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man)​ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ។

សារលិខិត​របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារយ៉ាងដូច្នេះថា ៖ “យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤​ ស្តីពីការបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសសូមជម្រាប ជូន ឯកឧត្តមប្រធានទាំងពីរ មេត្តាជ្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ចប់កិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។

ប្រជាមានិតឡាវ និងរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នាពេលកន្លងមក។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់យើង ដែលបានផ្តល់នូវសមិទ្ធិផល ជាវិជ្ជមានដ៏ច្រើនឥតគណនា ដល់ជីវភាពរស់នៅរបស់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅក្នុងបណ្តាខេត្តនៃ តំបន់ត្រីកោណអភិវឌ្ឍន៍។ សម្រាប់អនាគតខាងមុខ យើងរក្សាការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការជាប្រពៃណី តាមរយៈក្របខណ្ឌទ្វេភាគី និងយន្តការពហុភាគីបន្ថែមទៀត។

សូម ឯកឧត្តមប្រធានរដ្ឋសភាទាំងពីរ មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×