Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិមានរដ្ឋធម្មនុញ្ញដ៏ល្អប្រណីតឧត្តមថ្លៃថ្លា ជានិមិត្តរូប នៃគុណតម្លៃធម្មនុញ្ញទំនើប ផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ល្អនៃដួងព្រលឹងជាតិខ្មែរ

ភ្នំពេញ ៖ ក្នុងព្រះរាជពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា គ.ស.២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា ថ្ងៃនេះជាទិវាប្រកបដោយនក្ខត្តឫក្សមហាប្រសើរ ដោយព្រះរាជាណាចក្រកម្ពុជាប្រារព្ធព្រះរាជ ពិធីសម្ពោធ វិមានរដ្ឋធម្មនុញ្ញ ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងវត្តមានដ៏ឧត្តុង្គឧត្តមនៃ សម្តេចគណៈអធិបតី ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

តទៅនេះដើម្បីទ្រង់ជ្រាបអំពីគោលគំនិត និងដំណើរការស្ថាបនា វិមានរដ្ឋធម្មនុញ្ញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវរបាយការណ៍ ដែលមានខ្លឹមសារដូចតទៅ៖

អំពីដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញ

ដោយយល់ឃើញថា រដ្ឋធម្មនុញ្ញដែ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល ៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអត្ថិភាព និងស្ថិរភាពយូរអង្វែងជាងគេ ក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុង បោះជំហានទៅមុខ សម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់គឺ៖ ប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សបាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គម- នយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយវឌ្ឍនភាព និង ភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានខឿនអារ្យធម៌និងប្រពៃណីទំនៀមទម្លាប់ល្អ តាំងពីបុរាណកាលមក។

ម្យ៉ាងទៀត ទាក់ទងនឹងប្រវត្តិសាស្ត្រនៃការចាប់កំណើតរដ្ឋធម្មនុញ្ញនិយមនៅកម្ពុជា បើគិតពី រយៈពេលនៃការទទួលយករដ្ឋធម្មនុញ្ញទំនើបដំបូងនៅឆ្នាំ១៩៤៧ មកទល់ពេលនេះ គឺមានរយៈពេលជិត ០៨ទសវត្សរ៍ហើយ ដែលកម្ពុជាពុំធ្លាប់បានកសាងវិមានអនុស្សាវរីយ៍ ដើម្បីជានិមិត្តរូប និងជាទី សម្រាប់ប្រារព្ធពិធីអបអរសាទររដ្ឋធម្មនុញ្ញនៅឡើយ។ អាស្រ័យហេតុនេះ ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា ស្របពេលនៃការប្រារព្ធពិធីអបអរសាទររំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នេះគឺជាសម័យកាលដ៏សមគួរ សម្រាប់ការកសាងវិមាន រដ្ឋធម្មនុញ្ញ ទុកជាគោលចារឹក ជាមរតកដ៏វិសេសវិសាល និងជានីតិបូជនីយដ្ឋានជានិរន្តរ៍តទៅ។

អនុវត្តនូវគោលគំនិតនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានស្នើសុំរាជរដ្ឋាភិបាល យកទីតាំងសួនច្បារ រាងត្រីកោណ ស្ថិតនៅប៉ែកខាងលិចនៃវិមានឯករាជ្យ ដើម្បីស្ថាបនាសំណង់វិមានរដ្ឋធម្មនុញ្ញ អាស្រ័យដោយទីសួននេះ ប្រកបដោយអត្ថន័យជ័យភូមិ ដ្បិតមានវត្តលង្កាព្រះកុសុមារាម ស្ថិតនៅ ទិសខាងត្បូង ជានិមិត្តរូបនៃសីលធម៌ និងមានវិទ្យាស្ថានជាតិអប់រំ ស្ថិតនៅទិសខាងជើង ជានិមិត្តរូប នៃចំណេះវិជ្ជា។ ក្រោយពេលដែលវិមាននេះបានសាងសង់រួច ទីតាំងនេះនិងតំបន់ជុំវិញបានក្លាយជា ទីតាំងដ៏ពិសិដ្ឋមួយរបស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងរាជធានីភ្នំពេញ អាស្រ័យដោយមាន សំណង់បេតិកភណ្ឌជាតិចំនួនបីតាំងនៅជាជួរលើអ័ក្សតែមួយ គឺ វិមានឯករាជ្យ ជានិមិត្តរូប ជាតិ; វិមានរដ្ឋធម្មនុញ្ញ ជានិមិត្តរូប សាសនា ច្បាប់; មណ្ឌបព្រះបរមរូប ជានិមិត្តរូប ព្រះមហាក្សត្រ ដែល សំណង់ទាំងបីប្រៀបបាន តាមទស្សនៈដ៏សំខាន់នៃជំនឿ វប្បធម៌ សាសនា ក្នុងទ្រឹស្តីត្រីមូរតិ ស្របនឹង ទស្សនាទានជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដែលជាព្រលឹងជាតិនៃព្រះរាជាណាចក្រកម្ពុជា។

អំពីទស្សនាទានស្ថាបត្យកម្មនៃការកសាងវិមានរដ្ឋធម្មនុញ្ញ

ការបង្កើតទស្សនាទាន ដើម្បីសាងសង់វិមានរដ្ឋធម្មនុញ្ញ គឺផ្តើមចេញពីមូលដ្ឋានគ្រឹះនៃខ្លឹមសារ គុណតម្លៃទំនើបនិងបុរាណ ដែលមានសរសេរចារឹកនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាក់ស្តែង រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដោយផ្អែកលើគុណតម្លៃធម្មនុញ្ញ ទំនើប ជាមូលដ្ឋានគ្រឹះនៃការកសាងរចនាសម្ព័ន្ធសង្គម គឺ “ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ”។ ទន្ទឹមនេះ រដ្ឋធម្មនុញ្ញក៏មានចែងលម្អិតនូវគុណតម្លៃ វប្បធម៌ សាសនា ប្រពៃណីខ្មែរ គឺ “ជាតិ សាសនា ព្រះមហាក្សត្រ” នៅអមជាមួយគុណតម្លៃធម្មនុញ្ញទំនើប។

ដោយផ្អែកលើគុណតម្លៃ និងលក្ខណៈពហុសណ្ឋាននៃរដ្ឋធម្មនុញ្ញដូចនេះ ទើបដំណើរការ សិក្សាគម្រោងប្លង់នៃវិមាន ត្រូវអនុវត្តក្នុងទិដ្ឋភាពអត្ថប្បដិរូបកម្ម ដោយនាំយកទស្សនាទានធម្មនុញ្ញ មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្ម ដែលមានសណ្ឋានសំយោគរវាង ស្ថាបត្យកម្មក្រិករ៉ូម៉ាំង ជានិមិត្តរូបនៃ គុណតម្លៃធម្មនុញ្ញទំនើប និងស្ថាបត្យកម្មខ្មែរបុរាណ ជានិមិត្តរូបនៃ គុណតម្លៃប្រពៃណីខ្មែរ។

kolap toch, [9/24/2024 10:30 AM]
ដើម្បីសម្រេចនូវទស្សនាទានស្ថាបត្យកម្មនេះ ក្រុមប្រឹក្សាធម្មនុញ្ញ” បានជ្រើសរើសសម្រាំងយក គោលការណ៍ និងទស្សនៈសំខាន់ៗ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាមូលដ្ឋានសម្រាប់ការរចនា សំយោគ ជាមួយទស្សនាទានសិល្បៈស្ថាបត្យកម្ម ដើម្បីជូនទៅបណ្ឌិតស្ថាបត្យករ លី រស្មី ដែលជា អ្នករចនាប្លង់នៃវិមាន និងទទួលខុសត្រូវដឹកនាំការងារទាំងមូលនៃការសាងសង់។

លើផ្នែកស្ថាបត្យកម្មក្រិករ៉ូម៉ាំង មានការបញ្ចូលនូវគុណតម្លៃធម្មនុញ្ញទំនើប តាមរយៈការធ្វើ អត្ថប្បដិរូបកម្មអត្ថន័យនៃគោលការណ៍គ្រឹះទាំង៤ នៅក្នុងក្បាច់រចនាលើទ្វារទាំងបួនទិសរបស់ វិមានរដ្ឋធម្មនុញ្ញ ដោយទ្វារខាងកើត តំណាងឱ្យសិទ្ធិមនុស្ស, ទ្វារខាងត្បូង តំណាងឱ្យប្រជាធិបតេយ្យ, ទ្វារខាងលិច តំណាងឱ្យនីតិរដ្ឋ និងទ្វារខាងជើង តំណាងឱ្យការបែងចែកអំណាច។

លើផ្នែកគុណតម្លៃប្រពៃណីខ្មែរ ត្រូវបានយកមកធ្វើអត្ថប្បដិរូបកម្ម ក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ នៅគ្រប់ផ្នែកនៃសំណង់ តាមរចនាបថសម័យមហានគរ និងរចនាបថសម័យកណ្តាល។ ដោយឡែក នៅលើតួមហាបុស្បុក មានតម្កល់ក្រាំងគម្ពីររដ្ឋធម្មនុញ្ញ ដែលមានចារឹកអក្សរ រដ្ឋធម្មនុញ្ញ” តំណាងឱ្យ រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ជាសំណុំវិធាននៃការគ្រប់គ្រងរដ្ឋ មានឋានានុក្រម ជាកំពូលលើច្បាប់នានាក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលរាល់ច្បាប់ទាំងនោះត្រូវស្របនឹង ស្មារតីនៃរដ្ឋធម្មនុញ្ញជាដាច់ខាត។ ចំពោះផ្នែកឋិតនៅជាកំពូលស្រួចនៃ វិមានរដ្ឋធម្មនុញ្ញ មាន ត្រីសូល៍ ជាវត្ថុមង្គល ដែលបុព្វបុរសខ្មែរសម័យមហានគរមានទំនៀមតាំងលើកំពូលប្រាសាទ។

  • ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ភារកិច្ចជូន ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ តាំង រតនា ដឹកនាំការស្រាវជ្រាវ និង សហការជិតស្និទ្ធជាមួយឯកឧត្តមបណ្ឌិតស្ថាបត្យករ លី រស្មី ក្នុងការធ្វើអត្ថប្បដិរូបកម្ម។

អំពីកិច្ចដំណើរការសាងសង់វិមានរដ្ឋធម្មនុញ្ញ

បន្ទាប់ពីសម្រេចបានគំនូសប្លង់នៃវិមានហើយ ក្រុមប្រឹក្សាធម្មនុញ្ញបានលើកសំណើជូន រាជរដ្ឋាភិបាលដើម្បីសុំគោលការណ៍បន្តនីតិវិធីឈានទៅដំណាក់កាលសាងសង់។ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានឯកភាពលើគំនូសប្លង់ និងបានអនុញ្ញាតឱ្យសាងសង់វិមានរដ្ឋធម្មនុញ្ញ ដោយប្រើប្រាស់ ថវិកាជាតិសរុបចំនួន ២.២៣៨.៨៤៧ (ពីរលានពីរសែនបីម៉ឺនប្រាំបីពាន់ប្រាំបីរយសែសិបប្រាំពីរ) ដុល្លារអាមេរិក។ ពិធីក្រុងពាលីបញ្ចុះបឋមសិលា ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជាមង្គលបឋមកិច្ចនៃការកសាងវិមានរដ្ឋធម្មនុញ្ញ។

វិមានរដ្ឋធម្មនុញ្ញ មានកម្ពស់ពីទ្រនាប់ខ្សាច់ដល់កំពូលត្រីសូល៍សរុប ២៣,៤ម៉ែត្រ និងមាន ទម្ងន់សរុបប្រមាណ ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២៣៨០ម៉ែត្រក្រឡា សង់បែរ មុខទៅទិសខាងកើត។ សំណង់វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចម្បង ៖

ផ្នែកទី១ គឺ វិមានផ្នែកខាងក្រោម មានសាលតូចរាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា ខេមរ សន្តិមូលសាល ជាទីតាំង ស្តម្ភរដ្ឋធម្មនុញ្ញ ដែលនៅខាងលើមានទម្រតម្កល់ ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធ។ សសរស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារឹកបុព្វកថារដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀត សម្រាប់ចារឹកយុទ្ធវិធីទាំងប្រាំនៅក្នុងយុទ្ធសាស្ត្រនយោបាយឈ្នះ-ឈ្នះនាំមក នូវសន្តិភាពដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ បំបែក ឯកោ បញ្ចប់

សមាហរណកម្ម; អភិវឌ្ឍន៍ តំណាងដោយព្យព្ជានៈប្រាំតូ គឺ “ប – ឯ- ប – ស – អ”។

ផ្នែកទី២ គឺ តួមហាបុស្បែក មានទម្ងន់សរុបប្រមាណ ១២តោន កសាងពីសំរឹទ្ធប្រមាណ៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ ល្អវិចិត្រ សាងឡើងតាម ក្បួនខ្នាតរចនាបថខ្មែរបុរាណ។ ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជា សិលា-លោហប្រាសាទ ដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជា សំណង់ សតវត្សរ៍ ក្នុងអនាគតកាល។

រាប់ចាប់ពីកាលបរិច្ឆេទបញ្ចុះបឋមសិលា ដោយប្រើរយៈពេលអស់ប្រមាណ១៤ខែ ក្រោមការ ដឹកនាំប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់របស់បណ្ឌិតស្ថាបត្យករ លី រស្មី រួមជាមួយក្រុម អ្នកបច្ចេកទេសជំនាញជាស្ថាបត្យករ វិស្វករ សិល្បករ វិចិត្រករ អ្នកអក្សរសាស្ត្រ សរុបចំនួន ៧០រូប ដែលបានខិតខំប្រឹងប្រែងកសាងវិមានរដ្ឋធម្មនុញ្ញ រហូតសម្រេចបានជាមូលដ្ឋាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤។

*“ប-ឯ-ប-ស – អ” អានតាមបែបភាសាបាលីថា ប៉ាក់- អែ ប៉ាក់-ស័ក-អ័ក “។ នេះជារបៀបឧបកិច្ចតាម ទំនៀមបុរាណនៃការដកបណ្តូលបាលីគាថា ដើម្បីងាយសូត្រ និងឱ្យមាន តេជានុភាព បានជាជ័យគាថានៃយុទ្ធសាស្ត្រនាំ មកនូវសន្តិភាពដ៏ថ្លៃថ្លាពុំអាចកាត់ថ្លៃបាន ដែលប្រជាជាតិខ្មែរត្រូវរង់ចាំប្រមាណ០៥សតវត្សរ៍ទម្រាំសម្រេចបាន។

ឯកឧត្តម បានថ្លែងបន្ថែមទៀតថា វិមានរដ្ឋធម្មនុញ្ញដ៏ល្អប្រណីតឧត្តមថ្លៃថ្លា ដែលប្រតិស្ឋាននៅចំពោះព្រះភក្ត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងចំពោះអង្គព្រះរាជពិធីនៅពេលនេះ គឺជានិមិត្តរូប នៃគុណតម្លៃធម្មនុញ្ញ ទំនើប ផ្សារភ្ជាប់ជាមួយវប្បធម៌ សាសនា ប្រពៃណីទំនៀមទម្លាប់ល្អនៃដួងព្រលឹងជាតិខ្មែរ ធ្វើឱ្យវិមានដ៏ពិសិដ្ឋនៅលើទីឧទ្យាននេះនឹងក្លាយជាមជ្ឈមណ្ឌលជួបជុំនៃប្រជាពលរដ្ឋ ជនានុជនទាំងឡាយគ្រប់ និន្នាការនយោបាយ ដែលនឹងមកទស្សនា សិក្សាស្រាវជ្រាវ បានយល់ដឹងអំពីអត្ថន័យខ្លឹមសារនៃ រដ្ឋធម្មនុញ្ញ និងអត្ថន័យនៃស្ថាបត្យកម្មវិមានរដ្ឋធម្មនុញ្ញ នឹងពិតជាបានលើកកម្ពស់មនសិការឯកភាព ជាតិ និងស្នេហាជាតិ ដែលនេះគឺជាស្មារតីដ៏ថ្លៃថ្លាដូចបានឆ្លុះបញ្ចាំងនៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ដែល ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើការដកស្រង់ដូចតទៅ៖ “យើង ប្រជារាស្ត្រខ្មែ……… បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់រូបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់, ទទួលខុសត្រូវ ខ្ពស់ចំពោះវាសនាអនាគតជាតិ ឱយបានឈានឡើងរីកចំរើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។” រក្សាសិទ្ធដោយ៖សុទ្ធលី

spot_img
×