Wednesday, September 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបញ្ជូនរថយន្តគ្រឿងចក្រនិងសម្ភារៈបំពាក់បន្ថែមចំនួន២២គ្រឿងទៅកាន់អាហ្វ្រិកកណ្តាលក្នុងបេសកកម្មអង្គការសហប្រជាជាតិ

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះរាជរដ្ឋាភិបាលកម្ពុជា, គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់២២គ្រឿងវិស្វកម្មធន់ធ្ងន់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើរសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្មMINUSCA។

នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតី នៃការបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈគ្រឿងបំពាក់ ចំនួន២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងបេសកកម្មអង្គការសហប្រជាជាតិ សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយ។

ឯកឧត្តម សែម សុវណ្ណនី មានប្រសាសន៍ថា ការដែលបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈដាក់ក្នុងទូកុងទឺន័រ ទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីដឹកតាមនាវាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយមានការអនុញ្ញាតយល់ព្រម ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។

រថយន្ត គ្រឿងចក្រ និងសម្ភារៈ រួមមាន រថយន្តប្រភេទរថយន្តរថពាសដែក (MPV) រថយន្តសាំង រថយន្តទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រប្រភេទសាសឺ និងគ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និងសម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២ គ្រឿងនឹងចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមនាវា នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដោយប្រើរយៈពេល៩០ថ្ងៃ នឹងទៅដល់គោលដៅ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×