Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុននូប៊ុនថន ដេញថ្លៃជួសជុលផ្លូវបេតុងអាម៉េ១ខ្សែ ប្រវែង៥១៤ម៉ែត្រ មហាជនដាក់ការសង្ស័យចាក់ស្តើងស៊ីក្រាស់ នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖មហាជនរិះគន់ក្រុមហ៊ុននូប៊ុនថន ទទួលការអនុវត្តគម្រោងកែរលម្អរផ្លូវក្រាលបេតុងអាម៉េ០១ខ្សែ ប្រវែង៥១៤ម៉ែត្រកម្រាស់០,១៥ម៉ែត្រ ថាមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ដោយចាក់បេតុង នីចំណុចកណ្តាលទ្រូងផ្លូវ បានតែកម្រាស់១តឹក២ហ៊ុន ទៅ១តឹក៣ហ៊ុនក៏ប៉ុន្តែក្រុមប្រឹក្សាឃុំដែលជាម្ចាស់គម្រោង និយាយថា បានត្រឹម៨០%អាចទទួលយកបាន។

ក្រុមប្រឹក្សាឃុំស្វាយអង្គ បានលើកឡើងថា នៅព្រឹកថ្ងៃទី២៥កញ្ញា២០២៤ បានបើកការដ្ឋានសាងសង់ផ្លូវ ០១ខ្សែ ដោយមានការអនុវត្តគម្រោងកែលម្អរផ្លូវក្រាលបេតុងអាម៉េ០១ខ្សែ ប្រវែង៥១៤ម៉ែត្រទទឹង០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងដាក់បង្គោលភ្លើងសូឡា០៣ដើម នៅភូមិស្វាយផ្អែមឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខណៈចាប់ផ្តើមដំណើរការមហាជនលើកឡើងថា ក្រុមហ៊ុនទទួលគម្រោង អនុវត្តមិនត្រឹមត្រូវតាមកិច្ចសន្យា ចាក់ស្តើងស៊ីក្រាស់ នៅចំកណ្តាលទ្រូងថ្នល់កន្លែងខ្លះបាន១តឹក កន្លែងខ្លះបាន១តឹក២ហ៊ុន ខុសកិច្ចសន្យាកម្រាស់០,១៥ម៉ែត្រ។

ទាក់ទិនករណីនេះដែរលោកកើតប៉ុន មេឃុំស្វាយអង្គ បានប្រាប់កោះសន្តិភាពថា ឃុំស្វាយអង្គ មានគម្រោងកែរលម្អរផ្លូវ១ខ្សែ ប្រវែង២៨៣ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងដាក់បង្គោលភ្លើងសូឡាចំនួន០៣ដើម។គម្រោងប៉ាន់ស្មាន ១៤៩,៨៥០,៤០០រៀល ដោយមានក្រុមហ៊ុនចំនួន០៥បានចូលដាក់សំណើរដេញថ្លៃ ជាលទ្ធផលបានទៅលើក្រុមហ៊ុននូ ប៊ុន ថន ដាក់តម្លៃទាបអាចទទួលយកបាន ៨២,៦៧០,០០០រៀល។ ដូច្នេះថវិកានៅសល់ត្រូវដាក់សាងសង់ផ្លូវបន្ថែម សរុប៥១៤ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាក់បង្គោលភ្លើងសូឡា០៣ដើម ចំណាយថវិការសរុប១៤៩,៨៥០,៤០០រៀល។ហើយបានបើកការដ្ឋានសាងសង់ផ្លូវនាព្រឹកថ្ងៃទី២៥កញ្ញា២០២៤ ហើយក្រុមហ៊ុនចាប់ផ្តើមអនុវត្តចាក់បេតុងបានប្រមាណ១០០ម៉ែត្រក៏ត្រូវមហាជនរិះគន់។

ចំពោះមហាជន និងអ្នកសារព័ត៌មានទៅពិនិត្យ ហើយលើកឡើងថា ក្រុមហ៊ុន នូ ប៊ុនថន អនុវត្តមិនគ្រប់តាមស្តង់ដា បច្ចេកទេស តាមកិច្ចសន្យា នោះលោកបានរាយការណ៍ទៅលោកអភិបាលស្រុកស្វាយជ្រំ ឲ្យមន្ត្រីបច្ចេកទេសចុះមកពិនិត្យនិងវាយតម្លៃជាក់ស្តែង។ប្រភពបន្តថា
លោកសេត សាវណ្ណ មន្ត្រីបច្ចេកទេសស្រុកស្វាយជ្រំបានចុះមកពិនិត្យរួចសម្របសម្រួលឲ្យក្រុមហ៊ុនទទួលការ កែរតម្រូវ និងអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស នៃកិច្ចសន្យា ។

លោកសេត សាវណ្ណ មន្ត្រីបច្ចេកទេសស្រុកស្វាយជ្រំបានដឹកនាំក្រុមការងារ មានក្រុមប្រឹក្សាឃុំស្វាយអង្គ លោកមេភូមិស្វាយផ្អែម បានចុះពិនិត្យ រួចបានសម្របសម្រួលឲ្យក្រុមហ៊ុនទទួលការ អនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យា ក្រុមហ៊ុនបានអនុវត្តតាមកិច្ចសន្យា ដោយមានក្រុមប្រឹក្សាឃុំម្ចាស់គម្រោងនិងមេភូមិចុះមើលដំណើរការសាងសង់ចាក់បេតុងអាម៉េ គ្រប់ដំណើរការ។

ទាក់ទិនករណីនេះដែរ សមាជិកក្រុមប្រឹក្សាឃុំស្វាយអង្គ បានប្រាប់អ្នកសារព័ត៌មានយើងកាលពីរសៀលថ្ងៃទី២៦កញ្ញា២០២៤នេះថា ក្រោយពី អ្នកបច្ចេកទេសស្រុកខេត្តចុះមកពិនិត្យនិងដោះស្រាយ ក្រុមហ៊ុនបានយកចិត្តទុកដាក់កែលម្អ ឡើងវិញ ក៏ប៉ុន្តែលទ្ធផលជាក់ស្តែក ក្រុមហ៊ុនអនុវត្តមិនបាន១០០%ទេ (០,១៥ម៉ែត្រ)គឺបានតែ៨០%ប៉ុណ្ណោះគឺចំណុចកណ្តាលទ្រូងផ្លូវធ្វើជាខ្នងអណ្តើក ដូច្នេះបានតែកម្រាស់១តឹក២ហ៊ុនទៅ១តឹក៣ហ៊ុន ខ្វះបន្តិចបន្តួចឃុំអាចទទួលយកបាន។

លោកសមាជិកក្រុមប្រឹក្សាឃុំរូបនោះបន្តទៀតថា ឃុំស្វាយអង្គទើបតែទទួលបានគម្រោង កែលម្អរផ្លូវក្រាលបេតុងអាម៉េ ១ខ្សែ ប្រវែង៥១៤ម៉ែត្រជាលើកដំបូង សម្រាប់ប្រជាពលរដ្ឋភូមិស្វាយផ្អែមបានធ្វើដំណើរងាយស្រួល
ជាច្រើនឆ្នាំមកហើយផ្លូវ១ខ្សែនេះពិបាកធ្វើដំណើរយ៉ាងខ្លាំង ហើយកាលពីឆ្នាំ២០២៣ ផ្លូវនេះបានកែលម្អ ក្រាលថ្មបំបែក ហើយឆ្នាំនេះ បានក្រាលបេតុងអាម៉េ ប្រជាពលរដ្ឋសប្បាយរីករាយមានផ្លូវល្អធ្វើដំណើរ។

មហាជនបានរិះគន់ចំៗថា ក្រុមការងារភូមិឃុំចុះមកមើលមែនក៏ប៉ុន្តែ ដូចជាមិនបានពិនិត្យឲ្យបានត្រឹមត្រូវ ទើបក្រុមហ៊ុនហ៊ាន ចាក់បេតុងលួចកម្រាស់ ១តឹកកន្លះនៅសល់តែ១តឹកទៅ១តឹក២ ពេលមហាជននិងអ្នកសារព័មានមកចុះផ្សាយទើបម្ចាស់គម្រោងមករឹតបន្តឹង មហាជននិងតាមដានមើលបន្តទៀត ថាតើ ក្រុមហ៊ុនអនុវត្តតាមស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា ដែរឬទេ សូមរង់ចាំមើលបន្តទៀត ចាក់ស្តើងស៊ីក្រាស់ ពេលដាក់ដេញថ្លៃ ប្រកាប់ប្រចាក់ដាក់តម្លៃទាបនៅ៥៥% ដល់ពេលអនុវត្តគម្រោងលួចកម្រាស់ មិនអាចបិទបាំងភ្នែកមហាជនបានទេទាន សូមអនុវត្តឲ្យបានត្រឹនត្រូវ ៕ រក្សាសិទ្ធដោយ ៖ សុំសុវណ្ណគីរី

spot_img
×