Friday, September 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹងប្រធានភូមិម្នាក់ ទៅស្នងការខេត្តមណ្ឌលគិរី ពាក់ព័ន្ធលក់ដីខ្យល់

មណ្ឌលគិរី៖ បុរសជនជាតិដើមភាគតិចនិងជាប្រធានភូមិម្នាក់ រស់នៅខេត្តមណ្ឌលគិរី បានរងនូវការចោទប្រកាន់ថាគប់គិតគ្នាលក់ដីមួយកន្លែងបន្លំឯកសារនិងគ្មានដីឱ្យអ្នកទិញ។
ក្រោយពុំទទួលបានដីអួសបន្លាយពេលវេលាយូរ ភាគីអ្នកទិញបានដាក់បណ្តឹងចូលទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរីដើម្បីទាមទាររកយុត្ថិធម៌។

លោក ឡុញ ភ័ត្រាម្ចាស់ដើមបណ្តឹងបាននិយាយថាលោកបានទិញដី មួយកន្លែងដែលជាប់ផ្លូវ៥០ម៉ែត្រ បណ្តោយទំហំ១៣០០០ម៉ែត្រការ៉េពីលោកអ៊ុងសិរីវុទ្ធីមេភូមិពូរ៉ាងឃុំសែនមនោរម្យស្រុកអូររាំង។
អ្នកទិញដីបានបញ្ជាក់ទៀតថា លោកបានទិញដីនៅឆ្នាំ២០២៣ក្នុងតម្លៃ២ម៉ឺនដុល្លារ និងបានកក់ប្រាក់អស់ជាង៥ពាន់ដុល្លារមុនហើយ។

ក្រោយពីធ្វើកិច្ចសន្យា ទិញលក់ និងកក់ប្រាក់ដីភាគីអ្នកទិញ បានជូនដំណឹង ទៅអ្នកលក់ដីដែលជាប្រធានភូមិផងនោះឱ្យចេញមុខដោះស្រាយ ប៉ុន្តែគាត់គេចវេសហាក់មិនទទួលខុសត្រូវទាល់តែសោះ។ លុះមកដល់ថ្ងៃទី២៧ខែសីហាឆ្នាំ២០២៤លោក ឡុញ ភ័ត្រាសម្រេចដាក់ពាក្យបណ្តឹងចូលទៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយប្តឹងឈ្មោះអ៊ុងសិរីវុទ្ធីប្រធានភូមិពូរ៉ាងពីបទរំលោភសេចក្តីទុក។

លោក អ៊ុង សិរីវុទ្ធីប្រធានភូមិពូរ៉ាងនិងជាអ្នករៀបដីលក់ឱ្យទៅឈ្មោះ ឡុញ ភ័ត្រាបានប្រាប់អ្នកសារព័ត៌មានថា លោកយល់ព្រមសងប្រាក់ដែលខ្លួនទទួលកក់ទៅអ្នកទិញដីវិញ ទាំងអស់។ចំណែកអ្នកទិញដីបានបញ្ជាក់ថាលោកមេភូមិដែលលក់ដីខ្យល់ មកឱ្យខ្លួននោះមិនទាន់បាន ដោះស្រាយចប់តាមផ្លូវច្បាប់នៅឡើយ។

អ្នកច្បាប់ម្នាក់បានលើកឡើងថា សមត្ថកិច្ចគួរតែអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង រកខុសត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×