Monday, September 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះទឹកជំនន់ធ្វើឲ្យដំណាំស្រូវរាប់ពាន់ហិចតាលិចនិងលង់ទឹកស្លាប់មនុស្ស៣នាក់

ខេត្តកំពង់ចាម: ដោយសារតែប្រទេសកម្ពុជារងឥទ្ធិពលខ្យល់ព្យុះបន្តបន្ទាប់ធ្វើឲ្យមានភ្លៀងធ្លាក់នៅផ្នែកខាងលើជាហេតុធ្វើឲ្យទឹកទន្លេមេគង្គ បានហក់ឡើងជិតដល់ចំណុចឲ្យប្រកាសប្រុងប្រយ័ត្នគឺ១៥,២០ម៉ែត្រ បានធ្វើឱ្យស្រុកចំនួន៥រងផលប៉ះពាល់ក្នុងនោះមាន÷ស្ទឹងត្រង់ កំពង់សៀ កោះសូទិន។ជាមួយនោះបានធ្វើឲ្យលំនៅឋាន វត្តអារាមមួយចំនួន បានរងជន់លិច ព្រមទាំងដំណាំស្រូវរបស់ពលរដ្ឋរាប់ពាន់ហិកតា ត្រូវបានលិចលង់ មានផ្លូវ សាលារៀនជាដើមនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម។ជាមួយនិងគ្រោះធម្មជាតិនេះបានធ្វើឲ្យដំណាំស្រូវជាង៣០០០ហិកតាទទួលរងការលិចលង់។

លោកបាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ហើយដឹងថា: បន្ទាប់ពីទទួលបានព័ត៌មានពីបញ្ហាគ្រោះទឹកជំនន់ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តរួមនឹងស្ថាប័នជំនាញ បានអញ្ជើញចុះពិនិត្យមើលលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវបានទឹកទន្លេឡើងមកហូរជន់លិចក្រោមផ្ទះ នៅព្រែកសង្កែនិងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ដែលបានធ្វើឡើងនៅថ្ងៃទី២៩កញ្ញាឆ្នាំ២០២៤
ដោយដំណាំស្រូវរបស់បងប្អូនប្រជាកសិកររាប់ពាន់ហិកតា ត្រូវបានទឹកទន្លេវាយប្រហារឡើងមកជន់លិចជាច្រើនថ្ងៃទៀតផង។

អភិបាលស្រុកស្ទឹងត្រង់បន្តឲ្យដឹងទៀតថា ក្នុងដំណើរអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់ ឯកឧត្តមអភិបាលខេត្តឆ្លៀតអញ្ជើញចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៥គ្រួសារ នៅភូមិបណ្ដូងជា ឃុំព្រែកក់ និងបានពិនិត្យមើលអណ្ដូងស្នប់ដែលជាអំណោយថ្លៃថ្លារបស់សម្ដេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត។សូមបញ្ជាក់ថាច្រើនទន្លេដែលបានបាក់នៅចំណុចបឹងកញ្ជោតនិងច្រាំងបាលក្រោយផ្ទះសម្ដេចតេជោនៅពាមកោះស្នាតែបាក់តិចៗមិនមានបញ្ហាចោទនោះទេ ព្រោះស្ថាប័នជំនាញធនធានទឹកនិងឧតុនិយមបានដាក់បើកខ្សាច់យក្សទប់ជាប់។ ចំពោះបញ្ហាដំណាំស្រូវដែលត្រូវបានទឹកឡើងមកលិចគឺឲ្យស្ថាប័នជំនាញមន្ទីរកសិកម្មខេត្តបន្តពិនិត្យមើលជាក់ស្ដែងចង់ដឹងថាទំហំនៃការលិចជាច្រើនថ្ងៃដំណាំស្រូវបានរលួយដែរឬទេ? តែបើទឹកទន្លេបន្តស្រកនោះអាចនឹងធ្វើឲ្យដំណាំស្រូវរួចផុតពីការរលួយដើម ដោយឡែកបើតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តនៅព្រឹកថ្ងៃទី៣០កញ្ញា ទឹកទន្លេមេគង្គបានស្រកជិត៣ទឹកឯណោះ។

ចំណាយលោកស្រី សុភ័ក្រ្តអភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនាព្រឹកថ្ងៃទី ៣០កញ្ញាថា ស្ថានភាពទឹកជំនន់ទន្លេមេគង្គ នៅខេត្តកំពង់ចាម
២៩-កញ្ញា-២០២៤
I. ស្ថានភាពទឹកទន្លេ និងផលប៉ះពាល់
    – កម្ពស់ទឹក : ១៣.៨៨ ម៉
    – ទឹកហូរចូលព្រែក : ៣៦/៤១
    – លិចផ្ទះប្រជាពលរដ្ឋ : ២,៨២៥ ផ្ទះ (ស្ទឹងត្រង់-កំពង់សៀម-កោះសូទិន)
    – លិចផ្លូវ : ៣៧,៣២៣ ម៉ (ផ្លូវកៅស៊ូ = ២៦០ ម, ផ្លូវបេតុង = ១៤,៣២០ ម, ផ្លូវដី = ២២,៤៨៩ ម)
    – លិចស្ពាន : ២ កន្លែង
    – លិចសាលា : ១៣ សាលា
    – លិចវត្តអារាម : ៧ វត្ត
    – លិចស្រូវដំណាំ : ៣,៦៩១ ហ.ត (ស្រូវ = ២,៩២៦ ហ.ត)
II. ការខូចខាតពីផលប៉ះពាល់
    – បាក់ច្រាំងទន្លេ ១២ ករណី = ១០,៤៤៧ ម៉ (៥ស្រុក)
– ទឹកហូរកួចផ្ទះ ១ខ្នង នៅស្រុកំពង់សៀម
    – រុះរើផ្ទះ : ៦ ផ្ទះ (កោះសូទិន ៣ ស្រីសន្ធរ ១ ស្ទឹងត្រង់ ២)
    – លង់ទឹកស្លាប់ :  ៣ នាក់ (កំពង់សៀម ២ កោះសូទិន១) កើន ១នាក់
    – ជម្លៀសប្រជាជន ៤លើក = ៥១គ្រួសារ = ២២៧នាក់ (កើន១លើកនៅស្រុកស្ទឹងត្រង់)
    – ជម្លៀសសត្វពាហន:ចិញ្ចឹម : ២៥៧ ក្បាលមកកាន់ទីទួលសុវត្ថិភាព៕ រក្សាសិទ្ធដោយ ៖ភ្នំប្រុសភ្នំស្រី

spot_img
×