Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម (ZOOM) ក្រោមអធីបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន លោក អានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងរ៉ែនិងថាមពល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនឹងក្រុមការងារ និងសមាជិក សមាជិកានៃក្រុមកាងារផ្នែកឯកជនជាច្រើនដែលបានចូលរួមពីចម្ងាយតាមរយៈហ្សូម (ZOOM) ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនត្យពិភាក្សាលើបញ្ហាប្រឈម និងធាតុចូលពីវិស័យឯកជន រួមមានប្រធានបទនៃការពិភាក្សា៖ ១. បញ្ហាបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ២. ពន្ធលើការនាំចេញលើការប្រមូលពន្ធទង់ដែង (២៥% លើតម្លៃលក់បូកនឹងថ្លៃដឹកជញ្ជូន) ធ្វើឱ្យការជីកយករ៉ែទង់ដែងមិនរកប្រាក់ចំណេញ, ៣. ការប្រាក់លើសកំណត់គិតលើការវាយតម្លៃឡើងវិញ, ៤. ការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំមុន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×