Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំនៅឋាន៦០ខ្នងនៅស្រុកពញាក្រែកនិងស្រុកអូរាំងឪរងការខូចខាតដោយខ្យល់កន្ត្រាកសំណាងមិនមានអ្នកស្លាប់

ខេត្តត្បូងឃ្មុំ: ភ្លៀងមួយមើលខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកចំនួន២ក្នុងនោះមានពញាក្រែកនិងស្រុកអូររាំងឪ ជាហេតុបណ្ដាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋតូចធំប្រមាណជា៦០ខ្នងបានទទួលរងខូចខាតរបើកដំបូលបាក់សំយាបផ្ទះ។តែសំណាងល្អមិនមានអ្នកណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ។ ជាមួយនោះអាជ្ញាធរមូលដ្ឋាននៅឃុំដូនតីលាន់មាត់ថាហេតុការណ៍បែបនេះកម្រនឹងជួបប្រទះណាស់នាពេលកន្លងទៅ។

ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំដូនតីប្រាប់ឲ្យដឹងនារសៀលថ្ងៃទី១៣តុលាថា:ភ្លៀងបានបង្អរធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២តុលា ឆ្នាំ២០២៤ មកលើភូមិឋានរបស់ប្រជាពលរដ្ឋក្នុងនោះរួមមាន÷ឃុំដូនតី មានគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួនសរុប៤៨ខ្នងផ្ទះ ក្នុងនោះរងការខូចខាតកម្រិតស្រាល ចំនួន២៤ខ្នងផ្ទះស្ថិតនៅក្នុងភូមិមាន÷១.ភូមិអង្គលើ.២៧ខ្នងផ្ទះ ២.ភូមិអង្គក្នុង.០៩ខ្នងផ្ទះ ៣.ភូមិអង្គក្រៅ.១២ខ្នងផ្ទះ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ភ្លៀងដែលបានធ្លាក់ចុះមកនេះគឺពិតជាកម្រជួបប្រទះនាពេលកន្លងទៅដោយលាយឡំខ្យល់កន្ត្រាក់ខុសប្លែកពីធម្មតាគឺភ្លៀងប្រហែលមួយម៉ោងឯណោះ។បន្ទាប់ពីភ្លៀងរួច។មេភូមិបានឬការជូនរដ្ឋបាលមូលដ្ឋានឲ្យបានដឹងពីខេត្តការណ៍ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងបី ។រហូតមកដល់ថ្ងៃទី១៣តុលា ខាងមន្រ្តីសាលាស្រុកពញាក្រែក បានចុះស្រង់ស្ថិតិតាមលំនៅឋានខ្នងផ្ទះដែលរងការខូចខាតដើម្បីត្រៀមចែកអំណោយជូនដល់ពួកគាត់ផងដែរ។

ចំណែកលោកជា ណារុន អភិបាលស្រុកអូរាំងឪ ប្រាប់ឲ្យដឹងដែរថាល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ខ្យល់កន្រ្តាក់ខូចខាតផ្ទះចំនួន ១២ខ្នងផ្ទះ និងសួនកីឡារបស់សាលារៀន ១រលំ២ខ្នងផ្ទះ និងរលំសួនកីឡាសាលារៀន១ខ្នង របើកដំបូល១០ខ្នងផ្ទះ ។ក្រោយពីទទួលបានព័ត៌មាននេះពីលោកមេឃុំតម្រិលរូបលោកបាននាំយកអំណោយកាកបាទក្រហមទៅចែកជូនដល់ពលរដ្ឋរងគ្រោះយ៉ាងនេះដោយធ្វើឡើងនារសៀលថ្ងៃទី១៣តុលាឆ្នាំ២០២៤។ ជាមួយនោះអាជ្ញាធរក៏បានណែនាំដល់ពលរដ្ឋដែលមានផ្ទះតូចមិនធានាសុវត្ថិភាពពេលដែលមានភ្លៀងធ្លាក់ត្រូវរកកន្លែងជ្រកកោននៅផ្ទះអ្នកជិតខាងជៀសវាងបង្ការកុំឲ្យមានគ្រោះថ្នាក់កើតឡើង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×