Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំខ្លួន លោក ខេង យ័ន អតីតអភិបាលក្រុងកែប មកបើកសវនាការជម្រះ ក្រោមការទន្ទឹងរង់ចាំរបស់សាធារណជន ចង់ដឹងថា តើមាននរណាទៀតពាក់ព័ន្ធ?!

អតីតអភិបាលក្រុងកែប លោក ខេង យ័ន ត្រូវបាននាំខ្លួនពីពន្ធនាគារព្រៃស មកកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីបើកសវនាការជម្រះទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល ១០ខែ រួចមក ដែលសាធារណជនទន្ទឹងរង់ចាំនចង់ដឹង និងតាមដាន ដោយលើកសំណួរថា បន្ទាប់ពីតួអង្គ លោក ខេង យ័ន រូបនេះ  តើមានពាក់ព័ន្ធខ្សែបណ្ដាញដូចសម្លកំពឹសនរណាខ្លះទៀត។

អង្គសវនាការនេះ ដឹកនាំដោយ លោក ធាម ច័ន្ទពិសិដ្ផ ចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ។ តុលាការបានប្រាប់ជនជាប់ចោទ លោក ខេង យ័ន ដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច , សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ , មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ការចោទប្រកាន់នេះ ផ្អែកលើភស្តុតាងមួយចំនួន រកឃើញថា លោក ខេង យ័ន ពាក់ព័ន្ធនឹងការទាមទារកម្រៃសេវ៉ាសាធារណៈ និងដីធ្លី នៅក្នុងអាណាចក្ររបស់ខ្លួន។

ជនជាប់ចោទ ឈ្មោះ ខេង យ័ន អតីតអភិបាលក្រុងកែប បានសារភាពចំពោះបទចោទប្រកាន់នេះ ហើយសំណូមពរសុំឱ្យតុលាការបន្ធូបន្ថយទោស។ ទោះយ៉ាងនេះក៏ដោយ តុលាការមិនទាន់កំណត់ពេលវេលាជាក់លាក់ដើម្បីប្រកាសសាលក្រមទេ។

លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ ២ បទល្មើស គឺ បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣ , មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អភិក្រមទាំង៥ ÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរនេះយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (ចំណុចទី៥នៃអភិក្រម) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕ ពិសិដ្ឋ CEN

×